មីយ៉ាន់ម៉ាស៊ើបអង្កេតរឿងប៉ូលិសវាយធ្វើបាបជនជាតិរ៉ូហុីងយ៉ា

ចែករំលែក៖

ចំពោះទង្វើអមនុស្សធម៌របស់កងទ័ព មីយ៉ាន់ម៉ាប្រឆាំងទៅលើជនជាតិភាគតិច រ៉ូហ៊ីងយ៉ា រហូតមកទល់ពេលនេះ រដ្ឋាភិបាល ប្រទេសនេះពុំដែលទទួលស្គាល់ការចោទប្រកាន់នានាខាងលើនេះឡើយ ដោយអះអាងថាមីយ៉ាន់ម៉ាក្តោបក្តាប់ស្ថានការណ៍បានល្អនៅក្នុងប្រទេស និងថែមទាំងសុំកុំ ឲ្យសហគមន៍អន្តរជាតិចេះតែបង្ករករឿងជាមួយមីយ៉ាន់ម៉ាតទៅទៀត។

នេះជាលើកទី១ដែរចាប់តាំងពីមាន ភាពចលាចលនៅដើមខែតុលាមុនមក រដ្ឋាភិបាលមីយ៉ាន់ម៉ាបានផ្លាស់ប្តូរពាក្យសម្តី និងបានប្តេជ្ញាចិត្តចាត់វិធានការនានាដើម្បីប្រឆាំងទល់នឹងក្រុមប៉ូលិសដែលប្រើអំពើហិង្សាវាយធ្វើបាបប្រជាជនភូមិនៅឱកាស ប្រតិបត្តិការដោះមីនកាលពីថ្ងៃទី៥ វិច្ឆិកា កន្លងទៅនៅក្នុងភូមិ Kotankauk ។

ក្រុមជនភៀសខ្លួនរ៉ូហ៊ីងយ៉ានៅពេល ចូលទៅដល់ប្រទេសបង់ក្លាដែសបាន និយាយរៀបរាប់ប្រាប់ថា” ពួកទាហានមី យ៉ាន់ម៉ា បានធ្វើបាបពួកគេយ៉ាងកំរោល ដូចជាការចាប់ស្រ្តីរ៉ូហុីងយ៉ារំលោភបំពាន ផ្លូវភេទទាំងហ្វូងៗ ការធ្វើឃាតកម្ម ឬការធ្វើ ទារុណកម្មជាដើម”។

តាមរូបភាពវីដេអូ គេឃើញពួកប៉ូលិសកំពុងវាយធ្វើទារុណកម្មយុវជនម្នាក់ និង ចាប់បង្ខំឲ្យជនរងគ្រោះទៅអង្គុយលើដីជាមួយប្រជាជនភូមិរាប់សិបនាក់ផ្សេងទៀតដោយដាក់ដៃទាំង២លើក្បាល។ បន្ទាប់ មកទៀត គេឃើញនាយទាហាន៣រូបក្នុងឯកសណ្ឋានយោធា បានប្រើដំបងវាយធ្វើបាបជនមួយរូបទៀតដោយទាត់ធាក់ទៅលើមុខមាត់របស់ជនរងគ្រោះដោយគ្មានប្រណីទៀតផង៕

2-police-officers-killed-6-missing-in-attacks-in-myanmar

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print