ភ្នំពេញ៖ យុវជន៣នាក់បានរងរបួសធ្ងន់ខណៈមានក្មេងស្ទាវ២ក្រុមជិះម៉ូតូជាច្រើនគ្រឿង បានដេញកាប់ចាក់គ្នាពេញផ្លូវដូចនៅក្នុងរឿងចិនហុងកុង កាលពីវេលាម៉ោង១១និង១០នាទីយប់ថ្ងៃ៤ ខែមករា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវលេខ ២១៥ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីអ្នកឃើញហេតុការណ៍ផ្ទាល់និយាយថា មុនពេលកើតហេតុគេបានឃើញ ក្មេងស្ទាវ២ក្រុមជិះម៉ូតូជាច្រើនគ្រឿង ខណៈមកដល់ចំណុចកើតហេតុខាងលើស្រាប់តែដេញវាយនិងកាប់ចាក់គ្នាដូចនៅក្នុងរឿងចិនហុងកុងតែម្ដង។ ក្រោយពីបើកឆាកប្រយុទ្ធចប់គេឃើញមានយុជន២នាក់បានរងរបួសបែកក្បាលហូរឈាមនិងម្នាក់បានរបួសធ្ងន់ ភ្លាមៗនោះត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យក្បែរនោះផងដែរ។ ចំណែកភាគីម្ខាងទៀតបាននាំគ្នាជិះម៉ូតូម៉ាកនិច ពណ៌ស មិនចាំស្លាកលេខ ឌុបគ្នា៣នាក់ ជិះចេញពីកន្លែងកើតហេតុបាត់ស្រមោល ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅមកដល់កន្លែងកើតហេតុតែក្រុមជនល្មើសបានជិះរត់បាត់អស់ទៅហើយ៕
...
ដោយ៖ ស រស្មី