ក្រុងប៉ោយប៉ែត៖ អគ្គីភ័យបានឆាបឆេះតូបអាជីវករលក់ដូរយ៉ាងសន្ធោសន្ធៅនៅផ្សាររុងក្លឿ ស្រុកអារញ្ញ ប្រទេសថៃ ទាំងព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ តែម្តង ដែលមូលហេតុនៃហេតុការណ៍នេះ គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេ ។
សេចក្តីរាយការណ៍បានបញ្ជាក់ថា សមត្ថកិច្ចបាននិងកំពុងធ្វើអន្តរាគមន៍ ។ ផ្សាររុងក្លឿ ស្ថិតនៅជិតព្រំដែនកម្ពុជា។ ផ្សារនេះមានអាជីវករកម្ពុជាប្រមាណជិត៩០ភាគរយ ប្រកបរបរលក់ដូរនៅទីនោះ ៕
...
ដោយ៖ វណ្ណា