គង់ សុជាតិ សម្រាលកូនជាតំណក់ឈាមរួមគ្នាជាមួយជាវិបុល

ចែករំលែក៖

ភ្នំពេញ៖ គូស្នេហ៍ពិធីករលោក ជា វិបុល និងអ្នកនាងគង់ សុជាតិ បានសម្រេចក្តីសុបិន្តក្នុងការបង្កើតកូនដែលជាតំណក់ឈាមរួមគ្នាហើយ។ កូនស្រីរបស់ពួកគេបានកើតកាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧នេះ បន្ទាប់ពីអ្នកទាំងពីរទន្ទឹងរងចាំអស់ជាច្រើនខែ។

អ្នកនាងគង់ សុជាតិបានបញ្ជាក់នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្ទាល់របស់នាងថា ”ម្តាយរំភើបណាស់ដែរកូនស្រីម្តាយកើតមកដោយសុវត្ថិភាពដោយមានប៉ាប៉ានៅជិតរហូត”។ គេមិនអាចស្វែងរកការបញ្ជាក់បន្ថែមពីលោក ជាវិបុល និងអ្នកនាងគង់ សុជាតិបាននៅឡើយទេ ប៉ុន្តែតាមរយៈសាច់ញាតិអ្នកទាំងពីរបានបញ្ជាក់ថា កូនស្រីរបស់អ្នកនាង គង់ សុជាតិ ឈ្មោះជាសុជាតិ នារី ដូរី បានកើតកាលពីថ្ងៃ៤ មករា ២០១៧ នេះនៅវេលាម៉ោង១១និង២៥នាទីនៅមន្ទីរពេទ្យកំពូលពេជ្រ ។ អ្នកជិតស្និតក្រុមគ្រូសារគង់សុជាតិក៏បានបង្ហាញអារម្មណ៍អបអរសារទរដល់សមាជិកថ្មីរបស់ប្ដីប្រពន្ធអ្នកសិល្បៈល្បី១គូនេះដែរ ហើយលោកជាវិបុល បានបង្ហាញទឹកមុខរីករាយជាខ្លាំងនៅពេលដែលទទួលបានការដូតំណក់ឈាមជាលើកដំបូងជាមួយអ្នកនាងសុជាតិ នៅពេលនេះ។ ទោះជាយ៉ាងណានេះមិនមែនជាលើកទីមួយឡើយសម្រាប់អ្នកនាងក្នុងការសម្រាលកូននោះព្រោះនេះជាកូនទី៣ ហើយដោយសាចំណងស្នេហ៍ប្ដីមុន នោះនាងបានកូន២នាក់ដែលពេលនេះកូនប្រុសនាងធំពេញវ័យហើយដែរ។

ប្រភពបន្តថា សុជាតិ បានសម្រេចចិត្តសម្រាលកូននៅក្នុងស្រុកព្រោះតែនាងយល់ថាពេទ្យក្នុងស្រុកមានជំនាញខ្ពស់ដែលអាចឲ្យនាងទុកចិត្តបាន។ មុនពេលសម្រាលនាងបានសម្រុកថតកម្មវិធីជាច្រើនរបស់ទូរទស្សន៍My TVហើយដែរ ហើយនាងនឹងសម្រាកមើលថែបុត្រក្នុងរយៈពេលខ្លីប៉ុណ្ណោះព្រោះតែនាងមានការងារច្រើនដែលត្រូវបំពេញ។

គួរបញ្ជាក់ដែរថា អ្នកនាងគង់ សុជាតិ បានរៀបការជាមួយលោក ជាវិបុល កាលពីថ្ងៃទី០៩ វិច្ឆិកា២០១៣ នៅសណ្ឋាគារអាំងទែរកុងទីណង់តាល់ ដោយចំណាយថវិកាជាច្រើនម៉ឺនដុល្លារ។ ក្រោយរៀបការជាង៣ឆ្នាំនោះសុជាតិ និងវិបុល ចង់អស់សង្ឃឹមរឿងយកកូន។ អ្នកទាំងពីរមានឱកាសមានកូនដូចបំណងក្រោយពីបានទៅប្រឹក្សាជាមួយមន្ទីរពេទ្យសម្ភពមួយនៅក្បែរវិទ្យាល័យព្រះស៊ីសុវត្ថិ ៕

cheata-9 cheata-10 cheata-11 cheata-12 cheata-8 cheata-7 cheata-6 cheata-2 cheata-4 cheata-1 cheata-3 cheata-5

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print