រថយន្ត​ជិត​ពីរ​គ្រឿងត្រូវបាន​ក្រសួង​សាធារណការឃាត់ដោយ​ដឹកជញ្ជូន​លើស​ទម្ងន់ក្នុង​ឆ្នាំ​២០១៦

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងសាធារណការបានឲ្យដឹងថា ចាប់ពីខែមករារហូតដល់ខែធ្នូឆ្នាំ២០១៦ កន្លងមកនេះ ក្រសួងបាន ឃាត់ រថយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់បានចំនួនជិត២.០០០គ្រឿងនិងពិន័យថវិកាបានជាង៣០០លានរៀល។

របាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៦និងទិសដៅការងារឆ្នាំ២០១៧របស់ក្រសួងសាធារណការនឹងដឹកជញ្ជូនកាលពីពេលថ្មីៗកន្លងមកនេះបានឲ្យដឹងថា ចាប់ពីខែមករារហូតដល់ខែធ្នូឆ្នាំ២០១៦ កន្លងមកនេះ ក្រសួងបានឃាត់រថយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់សរុបចំនួន១.៨៤១គ្រឿងនិងពិន័យថវិកាសរុបចំនូន៣.០៨២.០៨៨.៣០០រៀល។

របាយការណ៍ដដែលបានបន្តថា ក្រៅពីឃាត់រថយន្តដឹកជញ្ជូនលើសទម្ងន់កំណត់ក្រសួងសាធារណការបានបង្កើតក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសថ្នាក់ជាតិកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦។
ចាប់ពីពេលនោះមកក្រុមការងារបានត្រួតពិនិត្យរថយន្តកែច្នៃទាំង២៥រាជធានី.ខេត្តបានសរុបចំនួន៣.៧៣២គ្រឿង និងបានកាត់ទ្រុងរថយន្តបានចំនួនសរុប១.២៦៩គ្រឿង។

របាយការណ៍ក៏បានឲ្យដឹងផងដែរពីការផ្ទេរកម្មសិទ្ធយានយន្តថា ក្រសួងសាធារណការនិងដឹកជញ្ជូនបានអនុវត្តការផ្ទេរកម្មសិទ្ធិយានយន្តជូនប្រជាពលរដ្ឋជាម្ចាស់យានយន្តដែលបានប្តូរម្ចាស់ច្រើនតំណតែរកម្ចាស់ដើមមិនឃើញដោយសម្រួលនីតិវិធីឲ្យមានលក្ខណៈងាយស្រួលគិតមកដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ បានផ្ទេរកម្មសិទ្ធិរថយន្ត៨.៤៨៨គ្រឿងនិងកម្មសិទ្ធិម៉ូតូ២.២៤១គ្រឿង។

របាយការណ៍បានបន្ថែមថា ក្រសួងបានផ្តល់ផ្លាកសុវត្ថិភាព(ចំណាំងផ្លាតសុវត្ថិភាព)គិតថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ កន្លងមកនេះក្រុមការងារក្រសួងបានបិតផ្លាកសញ្ញាសុវត្ថិភាពជូនដល់យានជំនិះប្រជាពលរដ្ឋបានសរុបចំនួន២.៥៦២.៣៤៣ផ្លាកស្មើនឹង៧៥,៣៦ភាគរយដោយឥតគិតថ្លៃសម្រាប់បិតខាងក្រោយទោចក្រយាន ទោចក្រយានយន្ត រឺម៉កម៉ូតូកង់បី រទេះគោ គោយន្ត និងគ្រឿងចក្រសិប្បកម្មគ្រប់ប្រភេទសំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅពេលយប់នៅតាមដងផ្លូវ៕

...

nkda1-1 nkda1-2

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print