គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ម្សិលមិញ បណ្តាលឲ្យមនុស្សស្លាប់១០នាក់ រងរបួសធ្ងន់និងស្រាល៨នាក់

ចែករំលែក៖

ភ្នំពេញ ៖ យោងតាមរបាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ម្សិលមិញ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន១០លើក (យប់៤លើក) បណ្តាលឲ្យមនុស្ស ស្លាប់១០នាក់ (ស្រី១នាក់) រងរបួសធ្ងន់៨នាក់ (ស្រី១នាក់) និងរងរបួសស្រាលគ្មាន ។

របាយការណ៍ដដែលឲ្យដឹងថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង១៤លើកនេះ បានបណ្តាលឲ្យខូចខាត យានយន្តសរុបចំនួន១៦គ្រឿង រួមមានម៉ូតូចំនួន១០គ្រឿង រថយន្តធុនតូចចំនួន២គ្រឿង , រថយន្តធុនធំ២គ្រឿង គោយន្ត១គ្រឿង , ថ្មើរជើង១នាក់ ។

មូលហេតុដែលបណ្ដាលឲ្យកើតមានករណី គ្រោះថ្នាក់ចរាចរណ៍រួមមាន ៖ បើកលឿន៨លើក (ស្លាប់៦នាក់) ស្រវឹង២លើក (ស្លាប់៣នាក់) , មិនគោរពសិទ្ធិ២លើក (ស្លាប់១នាក់) ។

របាយការណ៍ដដែលឲ្យដឹងទៀតថា ខេត្ត-រាជធានី ដែលមានចំនួនគ្រោះថ្នាក់ និងរងគ្រោះថ្នាក់រួមមាន ៖ ខេត្ត បន្ទាយមានជ័យ ២លើក ស្លាប់៣នាក់ របួស១នាក់ , រតនគិរី១លើក ស្លាប់២នាក់ របួស១នាក់(ស្រី) , កំពង់ចាម ១លើក ស្លាប់១នាក់ របួស២នាក់ , ស្ទឹងត្រែង១លើក ស្លាប់២នាក់ , ព្រៃវែង១លើក ស្លាប់១នាក់ (ស្រី) របួស ១នាក់ , និងខេត្តក្រចេះ ស្លាប់១នាក់ ។

គួរបញ្ជាក់ផងដែរថា គ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៥៧លើក ក្នុងនោះស្លាប់២៥នាក់ , របួសធ្ងន់៦៣នាក់ និងរបួសស្រាល ២១នាក់ , របួសសរុប៨៤នាក់ ៕ ជាយក្រុង

...

denger-5 denger-7  denger-4

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print