គណៈកម្មាធិការអូឡាំពិកអន្ដរជាតិ (IOC) បានសម្រេចផ្ដល់ពានរង្វាន់ “ប្រធានគណៈកម្មាធិការអូឡាំពិក អន្ដរជាតិ IOC President’s Trophy” ជូនដល់សម្ដេចតេជោ ហ៊ុន សែន

ចែករំលែក៖

ភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានឲ្យដឹងថា គណៈកម្មាធិការអូឡាំពិកអន្ដរជាតិ (IOC) បានសម្រេចផ្ដល់ពានរង្វាន់ “ប្រធានគណៈកម្មាធិការអូឡាំពិក អន្ដរជាតិ IOC President’s Trophy” ជូនដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានខិតខំប្រឹងប្រែងក្នុងការឧបត្ថម្ភគាំទ្រ និងជំរុញការអភិវឌ្ឍន៍វិស័យកីឡាក្នុងប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើននាប៉ុន្មានឆ្នាំចុងក្រោយមកនេះ។

ប្រភពព័ត៌មានបានអោយដឹងទៀតថា ពានរង្វាន់ “ប្រធានគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ” ខាងលើនេះ នឹងត្រូវលោក Ser Mieng សមាជិក ប្រតិបត្តិគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ តំណាងដ៏ខ្ពង់ខ្ពស់របស់លោកបណ្ឌិត Thomas Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ នាំមក ប្រគល់ជូនសម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ខាងមុខនេះ នៅវិមានសន្ដិភាព ៕

image

...

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print