ឃាត់ខ្លួនក្មេងប្រុស២នាក់ជាអនីតិជន ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ភ្នំពេញ៖ នៅវេលាម៉ោង១និង៣០នាទីរំលងអាធ្រាត្រថ្ងៃទី៦ ខែមករា ឆ្នាំ ២០១៧ កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌ និងកម្លាំងសហប៉ុស្តិ៍រដ្ឋបាល ខណ្ឌទួលគោក រាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនក្មេងប្រុស២នាក់ជាក់ស្ដែងពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងចាប់យកក្រាមពណ៌សថ្លា៣កញ្ចប់តូច នៅចំណុចផ្លូវរថភ្លើង ក្រុមទី៥៤ ភូមិ១៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ក្មេងប្រុសទី១-ឈ្មោះ ចុង ប៊ុនតុង ហៅ រាជ អាយុ១២ឆ្នាំ ជនជាតិខ្មែរ (ជាអនីតិជន) ស្នាក់នៅផ្ទះជួល ផ្លូវរថភ្លើង ក្រុមទី៥៤ ភូមិ១៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានទីកន្លែងកំណើត សង្កាតស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងទី២-ឈ្មោះ ថា វណ្ណះ ហៅ កាក់ ភេទប្រុស អាយុ១៤ ឆ្នាំ (ជាអនីតិជន) ស្នាក់នៅផ្ទះជួល ផ្លូវរថភ្លើង ភូមិ១៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានទីកន្លែងកំណើត សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានធ្វើការចាប់យកមាន៖ ក្រាមពណ៌សថ្លាចំនួន៣កញ្ចប់តូច ( សង្ស័យជាគ្រឿងញៀន ) លាក់នៅក្នុងកញ្ចប់បារីម៉ាក Mevius បច្ចុប្បន្នក្មេងប្រុសឈ្មោះ ចុង ប៊ុនតុង ហៅរាជ ភេទប្រុសអាយុ១២ឆ្នាំ ( ជាអនីតិជន ) ដោយមានការសម្របសម្រួលពីលោកស្រី ម៉ាកនី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជូនទៅមន្ទីរសង្គមកិច្ច រាជធានីភ្នំពេញ ដើម្បីគ្រប់គ្រងបន្ត ចំណែកក្មេងប្រុសម្នាក់ទៀតឈ្មោះ ថា វណ្ណះ ហៅកាក់ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕

img_3861 img_3860 img_3859 img_3862

...

ដោយ៖ ស តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print