ខេត្តព្រះសីហនុ៖ មន្ត្រីអគ្គិសនីម្នាក់ខណៈពេលចរន្តអគ្គីដាច់ឡើងជួសជុលចរន្តភ្លើងនៅលើបង្ដាល មិនដឹងជាចរន្តភ្លើងបញ្ជាចេញ មកពីស្ថានីយ៍ខាងណាបានធ្វើឲ្យឆក់គាត់កំពុងអង្គុយលើកន្ត្រក់ឡាន បណ្តាលឲ្យសន្លាប់បាត់ស្មារតី ភ្លាមៗនោះបុគ្គលិកអគ្គិសនីដែលកំពុងបំពេញការងារជាមួយគ្នាបានជួយសង្គ្រោះដែរ ប៉ុន្តែដោយសារតែកម្លាំងចរន្តភ្លើងមានថាមពលខ្ពស់ពេកបណ្តាលឲ្យជនរងគ្រោះស្លាប់តែម្តង។
ករណីឆក់ស្លាប់នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ៧យប់ថ្ងៃទី៥ ខែមករាឆ្នាំ២០១៧ នៅចំណុចភូមិ៣ ទំនប់រលកចាស់ ស្ថិតក្នុងសង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។
ក្រោយកើតហេតុជិតកន្លះម៉ោងឡានសង្គ្រោះបន្ទាន់របស់គ្លីនីកឯកជនបានមកដល់ក៏បានពិនិត្យហើយសន្និដ្ឋានថា ជនរងគ្រោះស្លាប់បាត់ទៅហើយ ក្រោយពីមន្ត្រីដូចគ្នានិងប្រជាពលរដ្ឋនៅទីនោះបានធ្វើការសង្គ្រោះបឋមដោយកាយដីកប់ ត្រឹមកដើម្បីជួយសង្គ្រោះ និងធ្វើចលនាតែមិនអាចជួយបាន ។
មន្រ្តីអគ្គិសនីត្រូវបានគេស្គាល់ថាឈ្មោះសឹម សង់ ភេទប្រុស អាយុ២៦ឆ្នាំ មានស្រុកកំណើត ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅក្នុងអង្គភាពអគ្គិសនី ខេត្តព្រះសីហនុ។
បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានអង្គភាពអគ្គិសនីបញ្ជូនតាមរថយន្តគ្លីនិកទៅស្រុកកំណើតដើម្បីប្រគល់ជូនគ្រួសារសព ចាត់ចែងធ្វើបុណ្យទៅតាមប្រពៃណី ៕
...
ដោយ៖ ឆ្លាម សមុទ្រ