ប្រទេសចិនចំណាយប្រាក់៣៦០ពាន់លានដុល្លារសម្រាប់គម្រោងថាមពលព្រះអាទិត្យ

ចែករំលែក៖

រដ្ឋាភិបាលទីក្រុងប៉េកាំងនឹងធ្វើការ វិនិយោគលើគម្រោងថាមពលព្រះអាទិត្យ ដែលមានទឹកប្រាក់ប្រមាណ៣៦០ពាន់លានដុល្លារសម្រាប់រយៈពេល៥ឆ្នាំ(២០១៦ -២០២០)។

សារព័ត៌មាន Reuters បានចុះផ្សាយ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ថា លេ ខាធិការដ្ឋានថាមពលជាតិ (NEA) បាន ប្រកាសឲ្យដឹងពីគម្រោងខាងលើនេះ ខណៈដែលទីផ្សារថាមពលដ៏ធំជាងគេលើពិភពលោកមួយនេះបានធ្វើការផ្លាស់ប្តូរ ដោយធ្វើការទាញយកថាមពលមកប្រើប្រាស់ជំនួសធ្យូងថ្មដែលប៉ះពាល់ដល់បរិស្ថានវិញ។ NEA បានឲ្យដឹងទៀតថា ការ វិនិយោគគម្រោងនេះនឹងអាចជួយបង្កើត ឱកាសការងារជាង១៣លាននាក់ឯណោះ ហើយគម្រោងការថាមពលនេះដែរមាន រយៈពេល៥ឆ្នាំ ដែលចាត់ចូលក្នុងវិស័យ អភិវឌ្ឍន៍ជាតិ។

រយៈពេលកន្លងមកប្រទេសជាច្រើននៅជុំវិញពិភពលោកបានខិតខំស្វែងរក ថាមពលផ្សេងមកជំនួសវិញ ក្នុងនោះមាន ថាមពលព្រះអាទិត្យនិងថាមពលខ្យល់ជាដើមអាចជួយរក្សាបរិស្ថានបានល្អ និងមិន មានគ្រោះថ្នាក់ដូចការប្រើប្រាស់ថាមពលបរមាណូជាដើម៕

chinese-2 chinese-1

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print