ខេត្តស្ទឹងត្រែងអបអរសាទរទិវាខួបលើកទី៣៨នៃទិវា៧មករាឆ្នាំ១៩៧៩ ដែលជាកំណើកទីពីនៃរបបប្រល័យពូជសាសន៍៣ឆ្នាំ៨ខែ២០ថ្ងៃ

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ លោក ម៉ុម សារឿន អភិបាលនៃគណ:អភិបាលខេត្ត លោក ឡូយ សុផាត តំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង លោកវាន់ វុធឥសរ:ជនដ៍ឆ្នើម នៃគណបក្សប្រជាជនកម្ពុជា និងមន្ត្រីអ្នកមុខអ្នកការជុំវិញខេត្ត លោកគ្រូអ្នកគ្រូសិស្សានុសិស្ស សិស្សកាយរឹកបងប្អូនពុកម៉ែប្រជាជនក្នុងខេត្តទាំងមូល អញ្ចើញចូលរួមសរុបជាង១០០០នាក់ក្នុងអង្គមេទិញនេះ ស្ថិតលើប្រលានក្រហមចាស់ទល់មុខសាលាខេត្ត ថ្ងៃទី៧កមរាឆ្នាំ២០១៧

ក្នុងអង្គមេទិញនេះផងដែរ លោកអភិបាលនៃគណ: អភិបាលខេត្ត អានសារលិខិត្តទាំងស្រុងរបស់អគ្គមហាសេនាបតី តេជោហ៊ន សែននូវទិវាគំរុបខួបលើកទី៣៨ដែលជាគណ:បក្សប្រជាជនកម្ពុជាបានដណ្តើមជ័យជំនះពីរបបប្រល័យពូជសាសន៍ ហើយក៍ជាកំណើតទីពីនៃយើងទាំងអស់គ្នា ហើយប្តេជ្ញាការងារស្ថេរភាពនយោបាយ ដើម្បីឲ្យមានការអភិវត្តនឹងរីកចំរើនជូនប្រជាជនកម្ពុជា ហើយសហការគណ:បក្សនយោបាយផ្សេងៗដែលបានចុះបញ្ចីឈ្មោះក្នុងរដ្ឋភា នឹងគណ:បក្សដែលមានសំឡេងភាគទិចក្នុងរដ្ឋសភា ហើយក៍បានដាស់តឿនក្រើនរំលឹកដល់បងប្អូនប្រជាជនខ្មែរក្មួយៗដែលអាយុគ្រប់ក្នុងបញ្ចីបោះឆ្នោតអញ្ចើញទៅបោះឆ្នោតកំបីខាន។

លោក ឡូយ សុផាតតំណាងរាស្ត បានមានប្រសាសន៍ក្រើនរំលឹកដល់បងប្អូនប្រជាជនកម្ពុជាយើង ត្រូវរួមចិត្តរួមថ្លើមដើម្បីយកជ័យជំន:ក្នុងការបោះឆ្នោត ឃុំសង្កាត់អណត្តិទី៤ខាងមុខនេះ កំភ្លេចនូវអ្វីដែលជាគុណនៃកំណើតទីពីរបស់យើងបើគ្មានគណ:បក្សប្រជាជនយើងទេក៍គ្មានថ្ងៃនេះដែរ មានសាលារៀនមន្ទីពេទ្យផ្លូវថ្នល់ខ្វាត់ខ្វែង មានសេរីភាពពេញលិញមានអគ្គមហាសេនាបតីតេជោហ៊ុនសែន ជានាយករដ្ឋមន្ត្រីដឹកនាំដ៍ឆ្លាតវៃ ទើបមានការអភិវត្តន៍នឹងស្ថេរភាពនយោបាយមកដល់សព្វថ្ងៃនេះ ហើយក៍បាននាំអំណោយបន្តិចបន្តួច ចែកជូនដល់អតីត:យុត្តិជនពិការនឹងចូលនិវត្តន៍ចំនួនោ៨០នាក់ ក្នុងនោះមានមុន្ត្រីស៉ីវិលចូលនិវត្តន៍៤០នាក់ នឹងមន្ត្រីកងកម្លាំងប្រដាប់វុធចូលនិវត្តន៍៤០នាក់ ម្នាក់បានភួយ១ ទឹកដោះគោ២កំប៉ុង ត្រីខ១យួរ មី១កេះ ស្គសរ១គីឡូ នឹងថវិការ២.០០០០រៀល ដែលជាអំណោយរបស់សាលាខេត្ត ៕   ដោយ  ៖ មាស សុផាត “

...

1f261cdd-cef6-4e27-91d4-903601f02bec 2df95d5e-7330-49bc-96ec-646ddff161cf 6cd89b6d-fd07-4d15-8570-069c06ee564e 6d0c4ca0-3e5f-43e5-a070-b358a7980f28  19f50531-e062-42b0-b5a2-4d83ebf41d71  560d5f94-87a2-412f-b9f4-ffc1f089c0c9 625c4c40-93cb-4eee-abe8-53deadee92fd 702a3fcc-9b1f-4135-9556-2421118b5c0f 2414ea31-4b9d-4824-8e83-2fdd0bab58a8 ae85af92-f64a-4bf9-9a49-27dc361bdcf3 b8c0818f-74f8-47ae-9773-a261c2601099 b04227ad-3fd8-4fa2-b5f9-ec19a6eb57b5 b3084909-4cab-4d76-b7b7-558d0ee72275

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print