ខេត្តស្ទឹងត្រែង ៖ លោក ម៉ុម សារឿន អភិបាលនៃគណ:អភិបាលខេត្ត លោក ឡូយ សុផាត តំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង លោកវាន់ វុធឥសរ:ជនដ៍ឆ្នើម នៃគណបក្សប្រជាជនកម្ពុជា និងមន្ត្រីអ្នកមុខអ្នកការជុំវិញខេត្ត លោកគ្រូអ្នកគ្រូសិស្សានុសិស្ស សិស្សកាយរឹកបងប្អូនពុកម៉ែប្រជាជនក្នុងខេត្តទាំងមូល អញ្ចើញចូលរួមសរុបជាង១០០០នាក់ក្នុងអង្គមេទិញនេះ ស្ថិតលើប្រលានក្រហមចាស់ទល់មុខសាលាខេត្ត ថ្ងៃទី៧កមរាឆ្នាំ២០១៧
ក្នុងអង្គមេទិញនេះផងដែរ លោកអភិបាលនៃគណ: អភិបាលខេត្ត អានសារលិខិត្តទាំងស្រុងរបស់អគ្គមហាសេនាបតី តេជោហ៊ន សែននូវទិវាគំរុបខួបលើកទី៣៨ដែលជាគណ:បក្សប្រជាជនកម្ពុជាបានដណ្តើមជ័យជំនះពីរបបប្រល័យពូជសាសន៍ ហើយក៍ជាកំណើតទីពីនៃយើងទាំងអស់គ្នា ហើយប្តេជ្ញាការងារស្ថេរភាពនយោបាយ ដើម្បីឲ្យមានការអភិវត្តនឹងរីកចំរើនជូនប្រជាជនកម្ពុជា ហើយសហការគណ:បក្សនយោបាយផ្សេងៗដែលបានចុះបញ្ចីឈ្មោះក្នុងរដ្ឋភា នឹងគណ:បក្សដែលមានសំឡេងភាគទិចក្នុងរដ្ឋសភា ហើយក៍បានដាស់តឿនក្រើនរំលឹកដល់បងប្អូនប្រជាជនខ្មែរក្មួយៗដែលអាយុគ្រប់ក្នុងបញ្ចីបោះឆ្នោតអញ្ចើញទៅបោះឆ្នោតកំបីខាន។
លោក ឡូយ សុផាតតំណាងរាស្ត បានមានប្រសាសន៍ក្រើនរំលឹកដល់បងប្អូនប្រជាជនកម្ពុជាយើង ត្រូវរួមចិត្តរួមថ្លើមដើម្បីយកជ័យជំន:ក្នុងការបោះឆ្នោត ឃុំសង្កាត់អណត្តិទី៤ខាងមុខនេះ កំភ្លេចនូវអ្វីដែលជាគុណនៃកំណើតទីពីរបស់យើងបើគ្មានគណ:បក្សប្រជាជនយើងទេក៍គ្មានថ្ងៃនេះដែរ មានសាលារៀនមន្ទីពេទ្យផ្លូវថ្នល់ខ្វាត់ខ្វែង មានសេរីភាពពេញលិញមានអគ្គមហាសេនាបតីតេជោហ៊ុនសែន ជានាយករដ្ឋមន្ត្រីដឹកនាំដ៍ឆ្លាតវៃ ទើបមានការអភិវត្តន៍នឹងស្ថេរភាពនយោបាយមកដល់សព្វថ្ងៃនេះ ហើយក៍បាននាំអំណោយបន្តិចបន្តួច ចែកជូនដល់អតីត:យុត្តិជនពិការនឹងចូលនិវត្តន៍ចំនួនោ៨០នាក់ ក្នុងនោះមានមុន្ត្រីស៉ីវិលចូលនិវត្តន៍៤០នាក់ នឹងមន្ត្រីកងកម្លាំងប្រដាប់វុធចូលនិវត្តន៍៤០នាក់ ម្នាក់បានភួយ១ ទឹកដោះគោ២កំប៉ុង ត្រីខ១យួរ មី១កេះ ស្គសរ១គីឡូ នឹងថវិការ២.០០០០រៀល ដែលជាអំណោយរបស់សាលាខេត្ត ៕ ដោយ ៖ មាស សុផាត “