អង្គភាព​ប្រឆាំង​អំពើពុករលួយ​នឹងបើកស្នាក់ការទូទាំង២៥ខេត្ត-ក្រុង ក្នុងឆ្នាំ២០១៧

ចែករំលែក៖

ភ្នំពេញ៖ នាពេលថ្មីៗនេះ លោកទេសរដ្ឋមន្ត្រី ឱមយ៉ិនទៀងនិងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានប្រកាសថានឹងធ្វើការបង្កើតទីស្នាក់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយឱ្យបានគ្រប់២៥ខេត្តក្រុងដើម្បីសំដៅធ្វើយ៉ាងណាទប់ស្កាត់និងបង្ក្រាបរាល់អំពើពុករលួយឱ្យបានទាន់ពេលវេលានិងកាន់តែមានប្រសិទ្ធភាពបន្ថែមទៀតនាឆ្នាំ២០១៧នេះ។ ក្នុងនោះដែរនឹង ធ្វើឲ្យការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)នៅឆ្នាំ២០១៧នេះនឹងកាត់បន្ថយចំនួនអ្នកសង្កេតការណ៍ស្ម័គ្រចិត្តឱ្យនៅសល់ត្រឹមប្រមាណ៤ពាន់នាក់ប៉ុណ្ណោះ ។

លោកទេសរដ្ឋមន្ត្រីបែបនេះបានធ្វើឡើងបែបនេះនៅក្នុងពិធីអបអរសាទរ ទិវាជាតិ-ទិវាអន្តរជាតិប្រឆាំងអំពើពុករលួយ៩ធ្នូនិងពិធីចែកបណ្ណលិខិតសរសើរជូនអ្នកសង្កេតការណ៍ស្ម័គ្រចិត្តអង្គភាពប្រឆាំងអំពើពុករលួយសម័យប្រឡង២២ខែសីហាឆ្នាំ២០១៦នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(តិចណូ)នាព្រលប់ថ្ងៃទី៦ខែមករាឆ្នាំ២០១៧ ។លោកក៏បានធ្វើការអះអាងទៀតថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)នៅឆ្នាំ២០១៧នេះនឹងកាត់បន្ថយចំនួនអ្នកសង្កេតការណ៍ស្ម័គ្រចិត្តឱ្យនៅសល់ត្រឹមប្រមាណ៤ពាន់នាក់វិញបន្ទាប់ពីកាលពីឆ្នាំ២០១៦កន្លងមកចំនួនអ្នកសង្កេតការណ៍ស្ម័គ្រចិត្តរបស់អង្គភាពមួយនេះ មានចំនួនច្រើនលើសសេចក្តីត្រូវការ។

តាមតួលេខឲ្យដឹងថាអ្នកសង្កេតការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំកន្លងមកដែលប្រព្រឹត្តិឡើងនាថ្ងៃទី២២ខែសីហាឆ្នាំ២០១៦កន្លងទៅមានចំនួន៦.១៧១នាក់ហើយបើធ្វើការប្រៀបធៀបឆ្នាំ២០១៥ឃើញថាចំនួនអ្នកសង្កេតការណ៍ស្ម័គ្រចិត្តមានចំនួនលើស២៣៩០នាក់ ។ ដូច្នេះការកាត់បន្ថយមកត្រឹម៤ពាន់នាក់ នឹងធ្វើឲ្យយើងមានផលចំណេញច្រើន ៕

pp

...

ដោយ៖ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print