យុវជនម្នាក់និងថ្នាំញៀន១០កញ្ចប់ត្រូវបានសមត្ថកិច្ចខណ្ឌមានជ័យធ្វើការឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់រួមជាមួយនិងថ្នាំញៀន១០កញ្ចប់តូចត្រូវបានសមត្ថកិច្ចខណ្ឌមានជ័យធ្វើការឃាត់ខ្លួនក្រោយចុះធ្វើរដ្ឋបាល កាលពីវេលាម៉ោង១១និង១៥នាទីថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅក្រុមទី១ ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ប្រតិបត្តិការនេះផងដែរដឹកនាំកម្លាំងដោយលោក ហួរ ម៉េងវ៉ាង អធិការរងខណ្ឌមានជ័យបានសហការជាមួយលោក ម៉ៅ សាវឿន មេប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ និងមានការចូលរួមជាមួយកម្លាំងអន្ដរាគមន៍ និងកម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់ក្រុង បានចុះរដ្ឋបាលនៅទីតាំងខាងលើ ហើយបានធ្វើការចែកឆេរនៅផ្ទះជនសង្ស័យឈ្មោះមឿន ចាន់មករ៉ា អាយុ២២ឆ្នាំ មុខរបរអ្នកអ៊ុតសក់ ស្នាក់នៅកន្លែងកើតហេតុខាងលើ ក៏បានរកឃើញនូវគ្រឿងញៀន១០កញ្ចប់តូចនៅក្នុងផ្ទះយុវជនខាងលើ។

បន្ទាប់ពីធ្វើការឆែកឆេររួចមកខាងសមត្ថកិច្ចបាននាំយកជនសង្ស័យ រួមជាមួយនិងវត្ថុតាងមកប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ ដើម្បីធ្វើការសួរនាំកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការរដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីចាត់ការតាមនីតិវិធីបន្ដ៕

img_8507 img_8505 img_8506 img_8504 img_8494

...

ដោយ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print