កម្លាំងក្រុមស្រាវជ្រាវព័ត៌មាន​ ទប់ស្កាត់​ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ​ អ.ហ.ផ.ទ​បង្ក្រាបទីតាំងរ៉ែមាស3កន្លែងនៅខេត្តមណ្ឌលគិរី

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ សមត្ថកិច្ចកម្លាំងក្រុមស្រាវជ្រាវព័ត៌មាន ទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ (អ.ហ.ផ.ទ) សហការជាមួយនិងអាវុធហត្ថខេត្តក្រចេះនិងខាងជំនាញមន្ទីររ៉ែនិងថាមពល ខេត្តមណ្ឌលគីរី កាលពីវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧ បានចុះបង្រ្កាបទីតាំងអាជីវកម្មជីករ៉ែខុសច្បាប់ចំនួន០៣កន្លែង នៅចំនុចភូមិអន្រងសែនជ័យ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី ។
សមត្ថកិច្ចបានអោយដឹងថា៖ បង្ក្រាបបទល្មើសជាក់ស្តែងនេះឈានដល់ការចាប់យកគ្រឿងចក្រអេស្កាវាទ័រចំនួន២គ្រឿងដែលជាមធ្យោបាយប្រព្រឹត្តបទល្មើសមករក្សាទុកខាងក្រៅទីតាំងជីករ៉ែដើម្បីងាយស្រួលគ្រប់គ្រង។
សមត្ថកិច្ចបន្តថា៖ ការចុះបង្ក្រាបនេះលុះដល់វេលាម៉ោងប្រហែល១៨និង៣០នាទី មានប្រជាពលរដ្ឋនៅក្នុងភូមិអន្រងសែនជ័យប្រហែល១០០នាក់បានលើកគ្នាមកតវ៉ាដើម្បីអោយមានការដោះលែងគ្រឿងចក្រ តែបន្ទាប់ពីកំលាំងយើងបានធ្វើការសម្របសម្រួលនិងពន្យល់ពួកគាត់នាំគ្នាត្រឡប់ទៅផ្ទះវិញ។ ប៉ុន្តែដល់ម៉ោង១៩និង៣០នាទី កំលាំងប្រជាពលរដ្ឋចំនួនប្រហែលជាង១០០នាក់ដោយមានការញុះញង់ពីម្ចាស់គ្រឿងចក្រ និងម្ចាស់អាជីវកម្មរ៉ែ បានលើកគ្នាមករំដោះយកគ្រឿងចក្រ ហើយបានស្រែកគំរាមដុតគ្រឿងចក្រ នៅនឹងផ្ទះស្នាក់នៅរបស់ក្រុមហ៊ុន និងបានគប់ដបសាំងធ្វើអោយមានការឆាបឆេះ និងប៉ុនប៉ងដុតរថយន្តក្រុមការងាររបសលសមត្ថកិច្ច និងរបស់ជំនាញមន្ទីររ៉ែនិងថាមពល។ ដោយសារកំលាំងតិចតួច និងមិនមានគោលការណ៍ផ្ទុះអាវុធពេលប្រជាពលរដ្ឋចូលមករំដោះយកគ្រឿងចក្រ កំលាំងស្រាវជ្រាវព័ត៌មាន ទប់ស្កាត់និងបង្រ្កាបបទល្មើសធនធានធម្មជាតិ (អ.ហ.ផ.ទ) រួមទាំងជំនាញមន្ទីររ៉ែនិងថាមពល បានអោយពួគគេរំដោះយកគ្រឿងចក្រដោយសុវត្ថិភាព ហើយពួគគេបានយកគ្រឿងចក្រទាំងនោះទៅទុកនៅក្នុងបរិវេនវត្ត ទល់មុខកងអនុសេនាធំលេខ៣វរៈថ្មើជើងលេខ១ របស់យោធាខេត្តមណ្ឌលគិរី ។ កំលាំងទាំងអស់បានផ្លាស់ទីដើម្បីរកកន្លែងមានសុវត្ថិភាពនិងកន្លែងមានសេវ៉ាទូរស័ព្ទដើម្បីរាយការណ៍ជូនថ្នាក់លើ ហើយកំលាំងក្រុមការងារបានបែងចែកកំលាំងល្បាតមើលគ្រឿងចក្រទាំងនោះ ដើម្បីរង់ចាំកំលាំងជំនួយមកពីខេត្តក្រចេះ និងខេត្តមណ្ឌលគីរីមកជួយអន្តរាគមន៏។សមត្ថកិច្ចបន្តថា៖ លុះដល់ម៉ោង៣និង០០នាទីទាបភ្លឺ កំលាំងសហការបានមកដល់ ហើយបានអូសកំលាំងទាំងអស់ចូលទៅចាប់យកវត្ថុុតាង គ្រឿងចក្រចំនួន០២គ្រឿង ដែលចតទុកនៅក្នុងបរិវេណវត្តនៅវេលាម៉ោង៦:០០នាទី និងឃាត់ខ្លួនអ្នកបើកបរគ្រឿងចក្រចំនួន០២នាក់នៅក្នុងបរិវេនវត្ត ឃាត់ខ្លួនម្ចាស់គ្រឿងចក្រចំនួន០១នាក់ ភេទស្រី និងឃាត់ខ្លួនម្ចាស់អាជីវកម្មរ៉ែខុសច្បាស់ចំនួន០១នាក់ ភេទស្រី សរុបចំនួន០៤នាក់។ ពេលកំពុងប្រតិបត្តិការ ម្ចាស់គ្រឿងចក្រនិងម្ចាស់អាជីវកម្មបានព្យាយាមប្រមែប្រមូលប្រជាពលរដ្ឋក្នុងភូមិអោយមកជួយអន្តរាគមន៍ តែត្រូវបានកំលាំងចំរុះធ្វើការហាមឃាត់មិនអោយចូលមកក្បែរ និងធ្វើការអប់រំណែនាំអោយពួកគាត់យល់អំពីច្បាប់ថាទង្វើដែលគាត់បានធ្វើទាំងនេះជាអំពើខុសច្បាប់ តែសមត្ថកិច្ចមិនចាប់កំហុសយកទោសពៃអ្វីទេ រួចអោយពួកគាត់វិលទៅកាន់លំនៅដ្ឋានវិញ។ បច្ចុប្បន្នជនល្មើសទាំង២នាក់(ភេទស្រី) ត្រូវបានសមត្ថកិច្ច នាំយកទៅសាកសួរតាមនីតិ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តមណ្ឌលគីរី៕

image image image image image image image image image

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print