ស្រវឹងជិះម៉ូតូឌុបប្អូនស្រីទៅផ្ទះបុករថយន្តស៊ិនទ្រីកំពុងប្រមូលសំរាម ស្លាប់ម្នាក់របួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់នៅកន្លែង រីឯនារីម្នាក់ទៀតត្រូវជាប្អូនជីដូនមួយបាក់ជើងខាងឆ្វេងត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ ដោយសារជិះម៉ូតូលឿនទៅបុកពីក្រោយរថយន្តស៊ិនទ្រីកំពុងប្រមូលសំរាម កាលពីវេលាម៉ោង១១និង៣០យប់ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧ លើតំណាត់ផ្លូវសហព័ន្ធរុស្ស៊ី មុខក្រុមហ៊ុនលក់រថយន្តNISSAN ស្ថិតក្នុងភូមិប៉ប្រ៉កខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ លី ឆាយហុង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរបុគ្គលិកក្រុមលក់គ្រឿងបន្លាស់ទូរស័ព្ទ រីឯនារីត្រូវជាប្អូនជីដូនមួយរងរបួសបាក់ជើងមានឈ្មោះ តាល់ ស្រីណុច អាយុ២០ឆ្នាំ ធ្វើការជាមួយគ្នា ស្នាក់នៅផ្ទះភូមិតាំងកសាងខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ ទាំង២នាក់ជិះម៉ូតូម៉ាក ស្ស៊ុយស៊ីគីនិច ពណ៌លឿង ពាក់ស្លាក់លេខភ្នំពេញ 1FF-0575 ធ្វើដំណើរពីកើតទៅលិច។ បើតាមសម្តីរបស់សាច់ញាតិប្រាប់ឲ្យដឹងថា ជនរងគ្រោះទើបនឹងចេញពីខួបកំណើតមិត្តភក្តិ។

ក្រោយពេលកើតហេតុ នារីរងគ្រោះត្រូវបានរថយន្តសាមុយឯកជនមកដឹកទៅសង្គ្រោះ ដោយឡែកសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តនិងម៉ូតូបានសមត្ថកិច្ចចរាចរខណ្ឌសហការជាមួយជំនាញចរាចររាជធានីធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍រងចាំការដោះស្រាយនៅពេលក្រោយ៕

image1 image2 image3

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print