សាំយ៉ុងរត់ឈ្នួលពីស្ទឹងត្រែងមករតនគិរីបង្កប់ឈើប្រណិតត្រូវកម្លាំងចម្រុះក្រុងបានលុងបង្ក្រាប

ចែករំលែក៖

ខេត្តរតនគិរី ៖ រថយន្តម៉ាកសាំយ៉ុងមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2AE.8074 ដឹកអ្នកដំណើរចេញពីខេត្តស្ទឹងត្រែងឆ្ពោះមកខេត្តរតនគិរី តាមបណ្តោយផ្លូវជាតិលេខ78មកដល់ចំណុចភូមិភ្នំស្វាយ សង្កាត់បឹងកន្សែងក្រុងបានលុង ត្រូវកម្លាំងសមត្ថកិច្ចចម្រុះក្រុងស្ទាក់ឃាត់ដើម្បីឆែកឆេរ ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តខាងលើមិនឈប់ឲ្យសមត្ថកិច្ចឆែកឆេរនោះឡើយបានបន្ថែមល្បឿនរត់ទៅលិចទៅកើតពេញក្រុងបានលុង ធ្វើឲ្យក្រុមសមត្ថកិច្ចមានការសង្ស័យក៏ដេញតាមពីក្រោយរហូតដល់ផ្លូវទាល់ចូលព្រៃស្វាយចន្ទីហើយម្ចាស់រថយន្តបើកទ្វារចុះរត់គេចខ្លួនបាត់តែម្តង។

ករណីបង្ក្រាបរថយន្តដឹកបទល្មើសខាងលើ ធ្វើឡើងកាលពីវេលាម៉ោង៦ ល្ងាចថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧  ។
តាមការឲ្យដឹងពីកម្លាំងចម្រុះដែលចុះបង្ក្រាបបានឲ្យដឹងថា មុខនឹងឈានទៅធ្វើការបង្ក្រាបរថយន្តសាំយ៉ុងខាងលើនេះដោយមានភ្នាក់ងារសំងាត់រាយការណ៍មកជាច្រើនដងឲ្យសង្កេតនឹងតាមដានរថយន្តមួយគ្រឿងនេះដោយសង្ស័យមាន បង្កប់ឈើប្រណិតនៅពីក្រោមកៅអីអង្គុយរបស់អ្នកដំំណើរ ។

ទើបកម្លាំងចម្រុះដែលមានកម្លាំងអាវុធហត្ថក្រុង កម្លាំងនគរបាលក្រុង ដឹកនាំដោយលោកអ៊ុន ស៉ីដេត អភិបាលរងក្រុងបានលុងចុះផ្ទាល់ឃាត់រថយន្តខាងលើបានភ្លាមៗនាំមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបានលុងទាំងយប់ ។ ព្រឹកឡើងថ្ងៃទី8 ខែមករាឆ្នាំ2017កម្លាំងចម្រុះបានប្រគល់ឲ្យជំនាញរដ្ឋបាលព្រៃឈើខណ្ឌដើម្បីចាត់ការបន្តក្នុងនោះជំនាញរដ្ឋបាលព្រៃឈើបានវាស់វែងឃើញឈើសរុប៩៨៥គីឡូក្រាមស្មើរនឹង០,៧២៩ម៉ែត្រគិប ៕ វុទ្ធឦសាន

...

img-20170108-wa0007 img-20170108-wa0011 img-20170108-wa0008

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print