ខ្សែប្រយុទ្ធ Cristiano Ronaldo របស់ ក្លិប Real Madrid បានឈ្នះពានកីឡាករបាល់ទាត់ផ្នែកបុរសល្អបំផុតរបស់ពិភពលោកប្រចាំឆ្នាំ២០១៦ក្នុងពិធីប្រគល់ពានប្រចាំឆ្នាំ The Best FIFA Football Awards របស់សហព័ន្ធបាល់ទាត់ពិភពលោកនៅ ទីក្រុង Zurich ប្រទេសស្វុីស ។
កីឡាករវ័យ៣១ឆ្នាំរូបនេះបានជួយ Real Madrid ឈ្នះ Champions League និង FIFA Club World Cup នៅជប៉ុន និងជម្រើស ជាតិព័រទុយហ្គាល់ឈ្នះពានយូរ៉ូក្នុងឆ្នាំ ២០១៦។ ហេតុដូចនេះហើយទើប Ronaldo អាចឈ្នះគូប្រជែង Lionel Messi និង Antoine Griezmann ដើម្បីលើកពានខាង លើនេះបានហើយវារំលងតែ១ខែប៉ុណ្ណោះក្រោយរូបគេឈ្នះ Ballon d’Or កាលពី ខែធ្នូ ប៉ុន្តែអ្វីដែលទស្សនិកជនចាប់អារម្មណ៍ខ្លាំងនោះគឺRonaldoបាននាំសង្សារថ្មីឈ្មោះGeorgina Rodriguez មកថតរូបទទួលពានរង្វាន់រួមជាមួយនឹងកូនប្រុសក៏ដូចជាម្តាយនិងប្អូនស្រីរបស់ខ្លួនដែរ ។
ចំណែកឯពានរង្វាន់ខាន់ៗដទៃទៀតមានដូច ជាកីឡាការិនីបាល់ទាត់ឆ្នើមរបស់ពិភពលោកបានទៅលើ Carli Lloyd របស់ អាមេរិក។ ពានគ្រូបង្វឹកផ្នែកបុរសឆ្នើមបានទៅលោក Claudio Ranieri របស់ Leicester និងផ្នែកនារីបានទៅលើលោកស្រី Silvia Neid របស់ក្រុមជម្រើសជាតិអាល្លឺម៉ង់ ហើយពានគ្រាប់បាល់ល្អបំផុតប្រចាំឆ្នាំ Puskas បានទៅលើកីឡាករមកពីអាស៊ី Mohd Faiz Subri ។
ពានអ្នកគាំទ្រឆ្នើមបានទៅលើអ្នកគាំទ្រ Liverpool និង Dortmund បន្ទាប់ពី ពួកគេបានច្រៀងបទ You’ll Never Walk Alone រួមគ្នាក្នុងការប្រកួតកម្មវិធី Europa League វគ្គ៨ក្រុមចុងក្រោយដើម្បីរំលឹកខួប ២៧ឆ្នាំនៃសោកនាដកម្ម Hillsborough ហើយពាន Fair play award បានទៅលើ ក្រុម Atletico Nacional បន្ទាប់ពីពួកគេស្នើ ប្រគល់ពាន Copa Sudamericana ឲ្យគូ ប្រជែង Chapecoense ដែលកីឡាករសឹង១ក្រុមបាត់បង់ជីវិតក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះ ។
បញ្ជីឈ្នះពានរបស់ FIFA ៖
The Best FIFA Men’s Player: Cristiano Ronaldo (Real Madrid/Portugal)
The Best FIFA Women’s Player: Carli Lloyd (Houston Dash/United States)
The Best FIFA Men’s Coach: Claudio Ranieri (Leicester)
The Best FIFA Women’s Coach: Silvia Neid (Germany)
FIFA Fair Play Award: Atlético Nacional (Colombia)
FIFA Puskás Award (best goal): Mohd Faiz Subri (Penang)
FIFA Fan Award: Liverpool and Dortmund supporter during their UEFA Europa League quarter-final
កីឡាករល្អទាំង១១នាក់ឆ្នាំ ២០១៦ របស់ FIFA (FIFA FIFPro World 11) ៖Manuel Neuer (Bayern München/Germany); Dani Alves (Juventus/Brazil), Gerard Piqué (Barcelona/Spain), Sergio Ramos (Real Madrid/Spain), Marcelo (Real Madrid/Brazil); Toni Kroos (Real Madrid/Germany), Andrés Iniesta (Barcelona/Spain), Luka Modrić (Real Madrid/Croatia); Lionel Messi (Barcelona/Argentina), Cristiano Ronaldo (Real Madrid/Portugal), Luis Suárez (Barcelona/Uruguay) ៕
ដោយ៖ ដេវីត