ក្រុមបាល់ទះវិសាខារកបាន៣ពិន្ទុក្នុងជំនួបបើកការប្រកួតលើទឹកដីរបស់ខ្លួន ខណៈក្រុមបាល់ទះកងពលធំអន្តរាគមន៍លេខ៣ក៏រកបាន៣ពិន្ទដែរ

ចែករំលែក៖

ភ្នំពេញ៖ ការប្រកួតបើកឆាកថ្ងៃដំបូងនៃការប្រកួតកីឡាបាល់ទះដណ្ដើមពាន រង្វាន់ The 1st Cambodia Volleyball League លើកទី១ប្រចាំឆ្នាំ២០១៧ដែលបានដំណើរការប្រកួតកាលពីថៃ្ងទី៨ ខែ មករា ឆ្នាំ២០១៧ នៅលើទីលានបាល់ទះ ខេត្តព្រៃវែងនោះក្រុមបាល់ទះវិសាខារកបាន៣ពិន្ទុនៅក្នុងដៃហើយ បន្ទាប់ពីក្រុមមួយនេះបានប្រកួតយកឈ្នះលើក្រុមបាល់ទះបញ្ជាការដ្ឋានអង្គរក្សក្នុងលទ្ធផល៣សិត ទល់០ជាមួយពិន្ទុ២៥ទល់២២, ២៥ទល់ ១២ និង២៥ទល់២០។ រីឯក្រុមបាល់ទះ កងពលធំអន្តរាគមន៍លេខ៣ក៏រកបាន៣ ពិន្ទុដែរ បន្ទាប់ពីប្រកួតឈ្នះលើក្រុមបាល់ទះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក្នុងលទ្ធផល៣សិតទល់០ ក្នុងពិន្ទុ២៥ ទល់២១, ២៥ទល់២២ និង២៥ទល់២០។

សម្រាប់ការប្រកួតនៅថៃ្ងទី១៥ ខែ មករា ឆ្នាំ២០១៧ ដែលខេត្តកំពង់ចាមធ្វើជាម្ចាស់ផ្ទះនោះគឺក្រុមបាល់ទះក្រសួង មហាផ្ទៃជាគូប្រកួត។ រីឯក្រុមបាល់ទះវីសា ខាប៉ះជាមួយក្រុមបាល់ទះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ។

ការប្រកួតកីឡាបាល់ទះដណ្ដើមពាន រង្វាន់ The 1st Cambodia Volleyball Leagueលើកទី១ប្រចាំឆ្នាំ២០១៧ត្រូវបានរៀបចំឡើងក្នុងគោលបំណងចម្រាញ់និងជ្រើសរើសកីឡាករវ័យក្មេងមានសក្តានុពល សម្រាប់ហ្វឹកហាត់ដើម្បីឈានទៅចូលរួមការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ ជា ពិសេស ដើម្បីផ្សព្វផ្សាយដល់យុវជនឲ្យពួកគេចូលរួមនៅក្នុងសកម្មភាពកីឡាបាល់ទះចូលចិត្តមើលចូលចិត្តលេងនិងចូលរួមគាំទ្រវិស័យកីឡាបាល់ទះ ។ សម្រាប់ព្រឹត្តិ ការណ៍នេះក្រុមជើងឯកទទួលបានទឹកប្រាក់៥.០០០ដុល្លារ ចំណាត់ថ្នាក់លេខ២ទទួលបាន៣.០០០ដុល្លារ លេខ៣ទទួលបាន ២.០០០ដុល្លារ និងចំណាត់ថ្នាក់លេខ៤ ទទួលបាន១.០០០ដុល្លារ ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ The 1st Cambodia Beer Volleyball League 2017 បង្កើតឡើងក្រោមការផ្ដួចផ្ដើមរបស់សហព័ន្ធកីឡាបាល់ទះកម្ពុជារួមជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែងដោយមានការគាំទ្រពីក្រសួងអប់រំ យុវជន និង កីឡា៕

150 123

...

ដោយ៖ សារីម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print