ភ្នំពេញ៖ មនុស្ស៤នាក់រួមនិងថ្នាំញៀនច២កញ្ចប់ត្រូវសមត្ថកិច្ចឃាត់ខ្លួនជាបន្តបន្ទាប់ក្នុងពេលតែមួយខណៈកម្លាំងសមត្ថកិច្ចកំពង់ធ្វើការល្បាតតាមផ្លូវហើយមានការសង្ស័យក៏ឃាត់ឆែកឆេរ ។
ការឃាត់ខ្លួនពួកគេទាំង៤នាក់ខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង១និង៣០នាទីយប់រំលងអធ្រាត្រថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ នៅចំណុចស្តុបណូគាអូបែកក្អមផ្លូវ២៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងចំណុចមួយទៀតមុខហាងខារ៉ាអូខេ ញូស្តា ផ្លូវ២៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
តាមប្រភពពីកម្លាំងបានឲ្យដឹងថា មុនពេលកើតហេតុកម្លាំងខាងលើបានធ្វើការល្បាតក្នុងមូលដ្ឋាន ដើម្បីទបស្កាត់បទល្មើសដែលកើតឡើងដោយប្រការណាមួយ ដើម្បីធានាសន្តិសុខជូនដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាន ហើយខណៈកម្លាំងខាងលើបានធ្វើការល្បាតដល់ចំណុចទី១ស្រាប់តែឃើញបុរស២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស្តែព ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរតាមផ្លូវខាងលើហើយដោយសមត្ថកិច្ចមានការសង្ស័យក៏បានធ្វើការជិះម៉ូតូប្រដេញពីក្រោយហើយក៏ធ្វើការឃាត់ឆែកឆេរនៅលើខ្លួនពួកគេរកឃើញថ្នាំញៀន១កញ្ចប់តូចនៅ ចំណែកឯ២នាក់ផ្សេងទៀតក៏ត្រូវសមត្ថកិច្ចឃាត់ឆែកឆេររកឃើញថ្នាំញៀន១កញ្ចប់តូចនៅលើខ្លួនអ្នកពួកគេផងដែរ ជនសង្ស័យទាំង៤នាក់មានទី១ឈ្មោះ រិ ម៉េត អាយុ១៧ មុខរបរ នៅផ្ទះ ស្នាក់នៅភូមិស្វាយចេក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ទី២ឈ្មោះឌឺន ដេត អាយុ២០ សំណង់ ស្នាក់នៅភូមិស្វាយចេក សង្កាត់គោរកា ខណ្ឌព្រែកព្នៅ ទី៣ឈ្មោះឆេង ហេង ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរបុគ្គលិក ខារ៉ាអូខេ ញ៉ូស្តា ផ្ទះជួល ម្ដុំភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ក្រោយហាងខារ៉ាអូខេញ៉ូស្តា និងទី៤ឈ្មោះសួង ផាកាសុីល ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
បច្ចុប្បន្នអ្នកទាំង៤និងវត្ថុតាងត្រូវបានបញ្ជូនយកទៅអធិការដ្ឋានខណ្ឌសែនសុខរងចាំការចាត់ការទៅតាមនីតិវិធី ៕
...
ដោយ៖ តុង សីហា