បើកម៉ូតូលឿនខ្វះការប្រុងប្រយ័ត្នជ្រុលបុករថយន្តពីក្រោយស្លាប់ខ្លួនឯង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងជិះម៉ូតូក្នុងល្បឿនលឿនមិនប្រយ័ត្នជ្រុលបុកគូថរថយន្ដឡិចស៊ីស470ពីក្រោយដែលបន្ថយល្បឿនកន្លែងភ្លើងស្តុបបណ្ដាលឲ្យបោកផ្ទុបជាមួយរថយន្ដស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ហើយរថយន្ដគេចខ្លួនបាត់ស្រមោល។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១រំលងអធ្រាត្រថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ នៅចំណុចខាងមុខមន្ទីរពេទ្យព្រះអង្គឌួង តាមបណ្ដោយមហាវិថីព្រះនរោត្ដម ស្ថិតក្នុងសង្កាត់ ផ្សាចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ សុីម សុភ័ក្រ ភេទប្រុស អាយុ៣៥ ស្នាក់នៅសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ជិះម៉ូតូធុនធំ ពណ៌ស គ្មានស្លាកលេខ ចំណែករថយន្ដម៉ាកឡិចសុីសRX470 ពណ៍ខ្មៅ មិនចាំស្លាកលេខបានគេចខ្លួនបាត់ស្រមោល។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ដឡិចសុីសRX470ធ្វើដំណើរតាមបណ្ដោយមហាវិថីព្រះនរោត្ដមទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនល្មមខណៈមកដល់ចំណុចកើតហេតុដែលជាកន្លែងមានភ្លើងស្តុបរថយន្ដក៏បានបន្ថយល្បឿនស្រាប់ជនរងគ្រោះជិះម៉ូតូក្នុងល្បឿនលឿនបានមកបុកគូទរថយន្ដពីក្រោយពេញទំហឹងបណ្ដាលឲ្យបោកផ្ទុបជាមួយរថយន្ដស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកម៉ូតូរងការខូចខាតមួយកំណាត់មុខទាំងស្រុង រឺឯរថយន្ដក្រោយពីឃើញដូច្នេះក៏បន្ថែមល្បឿនគេចខ្លួនបាត់ស្រមោលតែម្ដង។

ក្រោយពីកើតហេតុមានបុរសម្នាក់ដែលមានស្ថានភាពស្រវឹងស្រាហើយអះអាងថាជាមិត្តភក្តិរបស់ជនរងគ្រោះបានជេប្រមាថទៅលើក្រុមរថយន្ដសង្គ្រោះបន្ទាន់និងសមត្ថកិច្ចព្រមទាំងអ្នកសារព័ត៌មានដោយគិតថារថយន្ដសង្គ្រោះមិនជួយសង្គ្រោះមិត្តភក្តិរបស់ខ្លួន។ ក្រោយមកទើបសមត្ថកិច្ចដឹកសពជនរងគ្រោះទៅតម្កល់ទុកនៅវត្តទឹកថ្លារងចាំក្រុមគ្រួសារទៅទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូសមត្ថកិច្ចយកមករក្សាទុកអធិការដ្ឋានខណ្ឌដូនពេញ៕

img_2403 img_2402img_2405

...

ដោយ៖ ព្រែកជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print