Everton នាំយកខ្សែប្រយុទ្ធវ័យក្មេង របស់ Charlton មកកាន់ Premier League

ចែករំលែក៖

លោក Ronald Koeman អ្នកចាត់ការ ទូទៅរបស់ក្លិប Everton បានសម្រេចចុះកិច្ចសន្យាទិញខ្សែប្រយុទ្ធវ័យក្មេង Ademola Lookman ពីក្លិប Charlton នៅអង់គ្លេស League 1 មកកាន់ Premier League ។

កីឡាករវ័យ១៩ឆ្នាំរូបនេះមានតម្លៃខ្លួន១០លានផោនហើយនឹងត្រូវលេងឲ្យក្រុមEverton រហូតដល់ឆ្នាំ២០២១។ ក្រោយ ត្រូវបានជម្រើសចេញពីក្លិបយុវជន Ademola Lookman បានបង្ហាញខ្លួន៤៩ដងឲ្យក្រុមCharlton ។

ដំបូងឡើយក្លិបCharltonថានឹងខ្ចីជើងខ្សែប្រយុទ្ធរូបនេះវិញក្រោយលក់ឲ្យ Everton ប៉ុន្តែលោក Ronald Koeman ត្រូវការកីឡា ករ Lookman មកលេងឲ្យក្រុមឈុតធំ របស់គាត់តែម្តង ។

លោក Koeman បានថ្លែងថា “កីឡាករ Lookman គឺជាកីឡាករសម្រាប់យើងនៅថ្ងៃអនាគតតែមិនដឹងថាគាត់ត្រូវការពេលប៉ុន្មានដើម្បីជាប់ជម្រើសឈុតធំឡើយ។ ពិសេសគាត់ត្រូវការជំនួយជាច្រើនពី សំណាក់មិត្តរួមក្រុមហើយ” ។

ចំណែកកីឡាករ Lookman វិញបាន បង្ហាញពីអារម្មណ៍សប្បាយចិត្តរបស់ខ្លួនថា “ខ្ញុំមានអារម្មណ៍រំភើបខ្លាំងណាស់ពេលបានក្លាយទៅជាកីឡាកររបស់ក្លិប Everton។ ពេលខ្ញុំដឹងថា Everton ចាប់អារម្មណ៍មក លើខ្ញុំភ្លាម ខ្ញុំគិតថានេះគឺជា កន្លែងដ៏ត្រឹមត្រូវបំផុតសម្រាប់ខ្ញុំ។ នេះគឺជាក្លិបធំមួយមានប្រវត្តិសាស្រ្តល្អ ហើយខ្ញុំក៏ចាប់អារម្មណ៍លើអ្នកដឹកនាំផងដែរ” ៕

everton-3 everton-2 everton-1 everton-4

...

ដោយ៖ ដេវីត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print