​Cristiano Ronaldo ជាកីឡាករបាល់ទាត់ដែលរកប្រាក់ចំណូលច្រើនជាងគេពីការផ្សាយពាណិជ្ជកម្ម

ចែករំលែក៖

បន្ទាប់ពីជួយក្រុម Real Madrid ឈ្នះ ជើងឯក UEFA Champions League, FIFA Club World Cup និងឈ្នះជើងឯកយូរ៉ូឆ្នាំ២០១៦ជាមួយក្រុមជម្រើសជាតិព័រទុយហ្គាល់ហើយ Cristiano Ronaldo ទទួល បានពានរង្វាន់ធំៗជាកីឡាកឆ្នើមដូចជា Ballon d’Or និង FIFA’s Best Men’s Player ប្រចាំឆ្នាំ២០១៦ ។

មិនត្រឹមតែប៉ុណ្ណឹងកីឡាករវ័យ៣១ឆ្នាំនេះក៏ជាកីឡាករបាល់ទាត់ដែលអាចរកប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មច្រើនជាងគេផងដែរ នេះបើតាមការសិក្សាស្រាវ ជ្រាវពីសាលាផ្នែកទីផ្សារទីក្រុងឡុង (London School of Marketing) ។

ក្រុមអ្នកសិក្សាស្រាវជ្រាវនៃសាលាខាងលើបានបង្ហាញថា ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ Cristiano Ronaldo បាន ចំណូល២៦,២លានផោន (ជិត៣២លាន ដុល្លារ) ឆ្នាំមុន បន្ទាប់ពីចុះកុងត្រាសហការ ផ្ទាល់ខ្លួនជាមួយក្រុមហ៊ុន Nike, Tag Heuer និង Herbalife។ រីឯ Lionel Messi ស្ថិតនៅលេខ២បានចំណូល២៣លាន ផោន (ជិត២៨លានដុល្លារ) ក្រោយចុះ កុងត្រាជាមួយក្រុមហ៊ុន Adidas, EA, Gatorade, Audemars Piguet, Gillette និង Tata Motors។ ចំណែកឯលេខ៣គឺ Neymar ១៨,៩លានផោន (២៣លានដុល្លារ) និង លេខ៤ Bale បានចំណូល ៩លានផោន (ជិត១១លានដុល្លារ)។

ប៉ុន្តែបើប្រៀបនឹងប្រាក់ចំណូលពីការ ផ្សាយពាណិជ្ជកម្មរបស់កីឡាករគ្រប់ប្រភេទទាំងអស់ Cristiano Ronaldo ឈរលេខ រៀងទី៨ចំណែក Lionel Messi នៅលេខ រៀងទី១១។ កីឡាករវាយតឺន្នីស Roger Federer ឈរកំពូលតារាងដោយអាចរកប្រាក់ចំណូលបាន៤៩,២លានផោន៕

ronaldo-messi-2 ronaldo-messi-1

...

ដោយ៖ ដេវីត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print