ភ្នំពេញ ៖ លោកស្រី ហ៊ុំ ច្រៀន ភរិយាលោកឌិន ពុទ្ធី ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា ប្រាប់វិទ្យុអាស៊ីសេរី ថា សាលាឧទ្ធរណ៍ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ នឹងបើកសវនាការជំនុំជម្រះបណ្ដឹងសុំនៅក្រៅឃុំបណ្តោះអាសន្នរបស់លោក ឌិន ពុទ្ធី ដែលមានជម្លោះជាមួយលោក ឈាន ពិសិដ្ឋ ជានាយរងប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ៕







