ភ្នំពេញ ៖ យោងតាមរបាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ម្សិលមិញ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន១២លើក (យប់៨លើក) បណ្តាលឲ្យមនុស្ស ស្លាប់៧នាក់ (ស្រី១នាក់) រងរបួសធ្ងន់៤នាក់ (ស្រី១នាក់) និងរងរបួសស្រាល៥នាក់ ។
របាយការណ៍ដដែលឲ្យដឹងថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង១២លើកនេះ បានបណ្តាលឲ្យខូចខាត យានយន្តសរុបចំនួន២១គ្រឿង រួមមានម៉ូតូចំនួន៧គ្រឿង រថយន្តធុនតូចចំនួន២គ្រឿង , រថយន្តធុនធំ៦គ្រឿង , ថ្មើរជើង២នាក់ និងកង់១គ្រឿង ។
មូលហេតុដែលបណ្ដាលឲ្យកើតមានករណី គ្រោះថ្នាក់ចរាចរណ៍រួមមាន ៖ បើកលឿន៦លើក (ស្លាប់៣នាក់) ស្រវឹង១លើក , មិនប្រកាន់ស្តាំ ១លើក , បត់គ្រោះថ្នាក់២លើក (ស្លាប់១នាក់) , ជែង ១លើក ស្លាប់៣នាក់ និងកត្តាផ្លូវ ១លើក ។
របាយការណ៍ដដែលឲ្យដឹងទៀតថា ខេត្ត-រាជធានី ដែលមានចំនួនគ្រោះថ្នាក់ និងរងគ្រោះថ្នាក់រួមមាន ៖ ខេត្ត កណ្តាល១លើក ស្លាប់៣នាក់ , កោះកុង៣លើក ស្លាប់១នាក់ របួស១នាក់ , ភ្នំពេញ ១លើក ស្លាប់១នាក់ , ព្រះវិហារ ២លើក ស្លាប់១នាក់ (ស្រី) របួស២នាក់ , បន្ទាយមានជ័យ១លើក ស្លាប់១នាក់ របួស១នាក់ ។
គួរបញ្ជាក់ផងដែរថា គ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេល១១ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន១៣៤លើក ក្នុងនោះស្លាប់៥៩នាក់ , របួសធ្ងន់១២៧នាក់ និងរបួសស្រាល ៦៩នាក់ , របួសសរុប១៩៦នាក់ ៕ ជាយក្រុង