មហាអំណាចបរមាណូប៉ាគីស្ថានឥណ្ឌាធ្លាក់ចូលក្នុងការប្រកួតប្រជែងកាំជ្រួចមីស៊ីល

ចែករំលែក៖

ជាលើកទី១ ប៉ាគីស្ថានបានសាកល្បងកាំជ្រួចមីស៊ីលចេញពីនាវាមុជទឹកដោយជោគជ័យ។ សកម្មភាពខាងលើកើតឡើងក្រោយពេលដែលទំនាក់ទំនងរវាងឥណ្ឌា នឹងប៉ាគីស្ថានកាន់តែតានតឹងនៅតំបន់ កាស្មៀរ។

កាំជ្រួចមីស៊ីលដែលប៉ាគីស្ថានបានសាក ល្បងនោះអាចបំពាក់ក្បាលគ្រាប់បរមាណូ។ ការសាកល្បងធ្វើឡើងកាលពីថ្ងៃទី៩ ខែ មករា ចេញពីមហាសមុទ្រឥណ្ឌាដោយ បាញ់បានចម្ងាយ៤៥០គីឡូម៉ែត្រ។

សារព័ត៌មានរ៉យទ័របានផ្សាយថា សកម្មភាពខាងលើរបស់ប៉ាគីស្ថាននឹងធ្វើឲ្យមានភាពតានតឹងកាន់តែខ្លាំងឡើង រវាងឥណ្ឌា នឹងប៉ាគីស្ថាន នៅពេលដែល កំពុងតែតានតឹងនៅតំបន់កាស្មៀរ។ ឥណ្ឌា និងប៉ាគីស្ថានធ្លាប់មានសង្គ្រាមនឹងគ្នា៣លើករួចមកហើយចាប់តាំងពីទទួលបានឯករាជ្យនៅឆ្នាំ១៩៤៧។

នាយករដ្ឋមន្ត្រីប៉ាគីស្ថានបានចាត់ទុកការសាកល្បងដោយជោគជ័យនោះជា ជំហានវិជ្ជមានមួយនៅក្នុងកម្មវិធីកាំជ្រួច មីស៊ីល ដើម្បីទប់ទល់នឹងសត្រូវ។

ឥណ្ឌា និងប៉ាគីស្ថានបានអភិវឌ្ឍកាំ ជ្រួចមីស៊ីលដែលអាចបំពាក់ក្បាលគ្រាប់ បរមាណូ ក្រោយពេលប្រទេសទាំង២បានសាកល្បងគ្រាប់បែកបរមាណូដោយជោគជ័យកាលពី២០ឆ្នាំមុន។ ប្រទេសទំាង២គឺ ជាមហាអំណាចបរមាណូក្នុងតំបន់អាស៊ី។

ចំណែកឥណ្ឌាវិញកាលពីថ្ងៃទី៧ ខែមករា បានសាកល្បងប្រកបដោយជោគជ័យនូវកាំជ្រួចមីស៊ីលផលិតដោយបច្ចេកវិទ្យា ឥណ្ឌាមានប្រភេទ Prithvi-II ដែលអាច បំពាក់ក្បាលគ្រាប់បរមាណូទម្ងន់៥០០ ដល់១.០០០គីឡូក្រាម។

ប្រភពព័ត៌មានពីយោធាឥណ្ឌាបានឲ្យដឹងថា ការបាញ់បង្ហោះធ្វើឡើងដោយជើង ទម្រចល័តសម្រាប់បម្រើក្នុងជួរកងទ័ព ជើងគោក។ កាំជ្រួចមីស៊ីលខាងលើបាញ់បានចម្ងាយ៣៥០គីឡូម៉ែត្រ ដោយមាន ប្រព័ន្ធរ៉ាដាតាមដាន ហើយមីស៊ីលនោះ បាញ់ចំគោលដៅនៅឈូងសមុទ្រ Bengal។

នេះជាលើកទី៣ហើយដែលឥណ្ឌា សាកល្បងប្រកបដោយជោគជ័យនូវប្រភេទ មីស៊ីលPrithvi-II ក្នុងរយៈពេលពីរខែកន្លង មក។ ជាមួយនឹងភាពជោគជ័យទាំងនោះ ធ្វើឲ្យឥណ្ឌាកាន់តែមានទំនុកចិត្តទៅលើ បច្ចេកវិទ្យារបស់ខ្លួន។ មីស៊ីល Prithvi_II ផលិតនៅឆ្នាំ២០០៣ សម្រាប់បំពេញតាមតម្រូវការរបស់ទាហានឥណ្ឌា។

កន្លងមកឥណ្ឌាបានបង្ហោះកាំជ្រួចដើរដោយថាមពលត្រជាក់ Cryogenic ដែល ជាបច្ចេកវិទ្យាកំពូល និងស្មុគស្មាញប្រកប ដោយជោគជ័យ។ នេះជាមោទនភាពបំផុត សម្រាប់ឥណ្ឌាដែលល្បីខាងមានការយឺត យ៉ាវជាងគេនៅឡើយក្នុងវិស័យអវកាស នៅលើពិភពលោក និងនៅក្នុងតំបន់ អាស៊ី។

កាំជ្រួចទម្ងន់ ៤១៥តោន បានហោះ ចេញដោយជោគជ័យ ចេញពីមូលដ្ឋាន អវកាសនៃរដ្ឋ Andhra Pradesh ដើម្បីនាំផ្កាយរណបទូរគមនាគមន៍ទៅក្នុងតារាវិថី នៅវេលាម៉ោង ៤រសៀល ម៉ោងនៅក្នុង ប្រទេសឥណ្ឌា។ នេះបើយោងតាមសេចក្តីប្រកាសរបស់អង្គការស្រាវជ្រាវអវកាស ឥណ្ឌា។

កាំជ្រួចនេះជាកាំជ្រួចដើរដោយថាម ពលត្រជាក់ ពោលគឺម៉ូទ័រអាចដំណើរការដោយអុីដ្រូសែន និងអុកស៊ីសែន សារធាតុ រាវត្រជាក់ខ្លាំង និងនៅពេលឆេះឡើង (ឥន្ធនកម្ម) បង្កើតជាចំហាយទឹក។ បច្ចេកវិទ្យាដែលមានលក្ខណៈស្មុគស្មាញខ្លាំង បំផុតនេះអាចបាញ់បង្ហោះផ្កាយរណប ធ្ងន់ៗ ទៅកាន់ទីឆ្ងាយខ្លាំង ពោលគឺអាច មានចម្ងាយពី ៣៦.០០០ គីឡូម៉ែត្រពី ផ្ទៃដី។

ក្រុមអ្នកស្រាវជ្រាវអវកាសឥណ្ឌាបានចំណាយពេលជាង២០ឆ្នាំទម្រាំអាច សម្រេចអភិវឌ្ឍន៍បច្ចេកវិទ្យានេះ ផលិត ជាម៉ូទ័រដើរដោយថាមពលត្រជាក់បាន បើគិតចាប់ពីបរាជ័យឆ្នាំ១៩៩២ ដែល កាលនោះ ឥណ្ឌាបង្ខំចិត្តនាំចូលបច្ចេកវិទ្យា ពីរុស្ស៊ី ព្រោះអាមេរិកប្រឆាំង។ ការបាញ់ បង្ហោះសាកល្បងលើកទី១ កាលពីឆ្នាំ ២០១០ បានទទួលបរាជ័យ។ កាលនោះ កាំជ្រួចធ្លាក់ក្នុងសមុទ្រ បន្ទាប់ពីបាញ់ បង្ហោះចេញបានបន្តិច។ នៅលើពិភព លោកមានប្រទេសតែ៥ប៉ុណ្ណោះ ដែល មានសមត្ថភាពផលិតម៉ូទ័រប្រភេទនេះបានសម្រេច នោះគឺប្រទេសអាមេរិក រុស្ស៊ី បារាំង ជប៉ុន និងចិន។

កាលពីខែវិច្ឆិកា កាំជ្រួច “Made in India” ពាំយានអវកាសមួយគ្រឿងឆ្ពោះទៅកាន់ភពព្រះអង្គារ ត្រូវបានបាញ់បង្ហោះ ចេញទៅប្រកបដោយជោគជ័យ។ យាន អវកាសនេះបានឆ្លងផុតគន្លងតារាវិថីភព ផែនដីកាលពីដើមខែធ្នូ និងកំពុងបន្ត ដំណើររបស់ខ្លួនទៅមុខទៀត។ គេត្រូវរង់ចាំជាច្រើនខែទៀតទើបអាចដឹងថា តើ យានអវកាសនេះនឹងអាចធ្វើដំណើរទៅ ដល់ភពព្រះអង្គារដែរឬក៏យ៉ាងណ? ប្រសិន បើបេសកកម្មនេះពិតជាទទួលបានជោគ ជ័យមែន ឥណ្ឌានឹងក្លាយទៅជាប្រទេស ដំបូងបង្អស់ នៅក្នុងតំបន់អាស៊ីដែលអាច បញ្ជូនយានទៅកាន់ភពព្រះអង្គារបាន និងលុបបំបាត់បានស្លាកស្នាមបរាជ័យក្នុង វិស័យនេះឲ្យកប់ទៅជាមួយនឹងអតីត កាល។

បច្ចុប្បន្នឥណ្ឌាជាប្រទេស ចំណាយ ប្រាក់ជាច្រើន បង្កើនសមត្ថភាពការពារ ជាតិ។ ឥណ្ឌាជាប្រទេស ស្ថិតក្នុងលំដាប់ទី៤លើពិភពលោកដែលចំណាយប្រាក់ច្រើន នៅក្នុងសកម្មភាពការពារជាតិក្រុមអ្នកឯកទេសការពារជាតិបានឲ្យដឹងថា នៅឆ្នាំ ២០១៨ ឥណ្ឌានឹងឈរលំដាប់ទី៣លើ ពិភពលោកនៅក្នុងវិស័យការពារជាតិឈាន មុខទាំងប្រទេសអង់គ្លេសទៀតផង។ នៅ ក្នុងឆ្នាំ២០១៦ ឥណ្ឌាបាន ចំណាយប្រាក់ រហូតដល់ទៅ ៥០,៦ពាន់លានដុល្លារ ច្រើនជាង៤ពាន់លានដុល្លារប្រៀបធៀប នឹងឆ្នាំ២០១៥។ ចំណែកប្រទេសរុស្ស៊ី វិញមានតែ ៤៨,៤៥ពាន់លានដុល្លារ ប៉ុណ្ណោះ។

អាមេរិកនៅតែជាប្រទេសដែលមានការចំណាយច្រើនបំផុតសម្រាប់ការពារជាតិដោយមានរហូតដល់ទៅ ៦២២ពាន់លាន ដុល្លារក្នុងឆ្នាំ២០១៦។ ចំណែកចិនឈរ លំដាប់ទី២ គឺចំណាយ ១៩១,៧៥ពាន់ លានដុល្លារ កើនឡើងជាង១០ពាន់លានដុល្លារបើប្រៀបធៀបនឹងឆ្នាំ២០១៥។ លំដាប់ទី៣គឺប្រទេសអង់គ្លេសមាន៥៣,៨ ពាន់លានដុល្លារ។

ការណ៍ដែលឥណ្ឌាចំណាយប្រាក់ ច្រើននោះដោយសារតែប្រទេសនេះបាន ទិញអាវុធទំនើបៗជាច្រើនដើម្បីបំពេញ តម្រូវការខ្វះខាតរបស់កម្លាំងទាហានក្នុងពេលដែលឥណ្ឌាកំពុងតែមានវិវាទជាមួយប្រទេសជិតខាង ក្នុងនោះមាន ប៉ាគីស្ថាន និងចិនជាដើម។ កាលពីពេលកន្លងមកថ្មីៗ ឥណ្ឌាបានចំណាយប្រាក់រាប់ពាន់លាន ដុល្លារទិញមីស៊ីលពីរុស្ស៊ី និងឧទ្ធម្ភាគចក្រ៕

missile-1 missile-2 missile-3

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print