សារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងបានដកស្រងប្រភពព័ត៌មានពីក្រសួងការបរទេសកូរ៉េខាងត្បូងមកផ្សាយថា រដ្ឋមន្ត្រីការបរទេស Yun Byung Se កាលពីថ្ងៃទី១១ ខែមករា បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក ចន ឃើរី ក្នុងពេលដែលទំនាក់ទំនងរវាង ជប៉ុននឹងកូរ៉េខាងត្បូងប្រឈមមុខតានតឹងដាក់គ្នាដោយសារតែរូបសំណាកដាក់នៅមុខស្ថានទូតជប៉ុនក្នុងប្រទេសកូរ៉េខាងត្បូង។
ប្រភពព័ត៌មានបានផ្សាយថា ជំនួបពិភាក្សា តាមទូរស័ព្ទរយៈពេល១៥នាទី នោះលោក ចន ឃើរី បានបញ្ជាក់ថាលោក Yun និងរូបលោកបានពិភាក្សាលើកឡើងពីកិច្ចព្រមព្រៀងកាលពីចុងឆ្នាំ២០១៥ជាមួយជប៉ុន ស្តីពីដំណោះស្រាយលើស្ត្រីទាសករផ្លូវភេទ ពេលជប៉ុនធ្វើអាណានិគម។
លោក Yun បានបកស្រាយប្រាប់លោក ចន ឃើរី ថា គោលដៅរបស់ប្រធានាធិបតីកូរ៉េខាត្បូងលោក Hwang Kyo Ahn ដែល ឡើងជំនួសលោកស្រី ផាក គឿនហេ។ បាន អំពាវនាវឲ្យរក្សាការអត់ធ្មត់បញ្ចៀសការ វិភាគប្រាស់ចាកគោលដៅអាចធ្វើឲ្យស្ថានភាពកាន់តែតានតឹង។
លោក Yun បានបញ្ជាក់ថា កូរ៉េខាងត្បូង នឹងខិតខំធ្វើឲ្យទំនាក់ទំនងរវាងជប៉ុននឹង កូរ៉េខាងត្បូងល្អប្រសើរជាងនេះ។
ហេតុការណ៍ខាងលើកើតឡើងក្រោយពេលដែលពលរដ្ឋកូរ៉េខាងត្បូងយករូប ចម្លាក់ដាក់នៅមុខស្ថានទូតជប៉ុន ហើយ រដ្ឋាភិបាលជប៉ុនបានកោះហៅអគ្គរាជទូត របស់ខ្លួនត្រឡប់ទៅប្រទេសវិញ។
កាលពីថ្ងៃទី៩ ខែមករា អគ្គរាជទូត ជប៉ុនប្រចាំនៅកូរ៉េខាងត្បូងលោក Yasumasa Nagamine បានចាកចេញពីទីក្រុងសេអូលប្រទេសកូរ៉េខាងត្បូងទៅកាន់ ប្រទេសជប៉ុនវិញដើម្បីប្រឆាំងទៅនឹងការយករូបសំណាកស្ត្រីបង្ខំបម្រើផ្លូវភេទឲ្យ ទាហានជប៉ុនសម័យសង្គ្រាមលោកលើកទីពីរដែលយកទៅដាក់នៅមុខស្ថានទូត ជប៉ុនក្នុងទីក្រុង Busan ។
ក្រសួងការបទេសជប៉ុនបានសម្រេចឲ្យ មន្ត្រីស្ថានទូតរបស់ខ្លួនត្រឡប់ទៅប្រទេសវិញនៅពេលដែលរូបសំណាកមិនទាន់ យកចេញពីមុខស្ថានទូតជប៉ុននៅឡើយតាមការស្នើរបស់រដ្ឋាភិបាលទីក្រុងតូក្យូ។
ក្នុងសម័យអាណានិគមរបស់ជប៉ុនទៅលើកូរ៉េខាងត្បូងមានស្ត្រីវ័យក្មេងជាង២សែននាក់ត្រូវបង្ខំឲ្យធ្វើជាទាសករបម្រើផ្លូវភេទដល់ទាហានជប៉ុនក្នុងអំឡុងឆ្នាំ១៩១០ ដល់ឆ្នាំ១៩៤៥។
កន្លងមករដ្ឋាភិបាលទីក្រុងតូក្យូបានកោះហៅមន្ត្រីស្ថានទូតកូរ៉េខាងត្បូងដើម្បីប្រឆាំងនឹងការដាក់តាំងរូបភាពស្ត្រីត្រូវចាប់ បង្ខំបម្រើផ្លូវភេទក្នុងសម័យសង្គ្រាមលោកលើកទីពីរ។ ការដាក់រូបភាពនោះស្ថិតនៅមុខស្ថានទូតជប៉ុនក្នុងទីក្រុងសេអ៊ូល។
លោក Yoshihide Suga ប្រធានការិយាល័យគណៈរដ្ឋមន្ត្រីជប៉ុនបានឲ្យដឹងថា រូប ចម្លាក់ខាងលើដែលបានយកទៅដាក់នៅមុខស្ថានទូតជប៉ុនគឺជារឿងមួយគួរឲ្យសោក ស្តាយ ព្រោះវាបានធ្វើឲ្យទំនាក់ទំនងប្រទេស ទាំងពីរដែលកំពុងតែល្អប្រសើរនោះធ្លាក់ក្នុង សភាពតឹងតែងឡើងវិញ។
រូបចម្លាក់ស្ត្រីវ័យក្មេងអង្គុយនៅលើកៅអីបានដាក់នៅមុខស្ថានទូតជប៉ុនក្នុងទីក្រុង Busan តាំងពីចុងឆ្នាំ២០១៦ ហើយជប៉ុនបានស្នើឲ្យប្តូរទីតាំងរូបចម្លាក់នោះ។
លោក Suga បានឲ្យដឹងថា ជប៉ុននឹងផ្អាកពិភាក្សាជាន់ខ្ពស់ស្តីអំពីសេដ្ឋកិច្ច។ ជប៉ុនក៏បានផ្អាកកិច្ចពិភាក្សាស្តីអំពីការដោះ ដូរហិរញ្ញវត្ថុជាមួយកូរ៉េខាងត្បូង។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុនឡោក តារ៉ូអាស៊ូ បានបញ្ជាក់ថា «ប្រសិនបើយើងមិនក សាងទំនុកចិត្តទេនោះនឹងមិនមានស្ថិរភាពនៅក្នុងទំនាក់ទំនងសេដ្ឋកិច្ចនោះឡើយ ៕