ខេត្តកំពង់ចាម៖ កំលាំងអាវុធហត្ថស្រុកស្រីសន្ធរខេត្តកំពង់ចាម សហការជាមួយកំលាំងអាវុធហត្ថស្រុកខ្សាច់កណ្តាលខេត្តកណ្តាល បានធ្វើរការឃាត់ខ្លួនជនសង្ស័យ២នាក់ជាប្តីប្រពន្ធ ពីបទរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
ការឃាត់ខ្លួនជនសង្ស័យទាំង២ខាងលើធ្វើរឡើងនៅម៉ោង១១ៈ២០នាទី ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ នៅចំណុចភូមិរការទ្វា ឃុំព្រែកពោធិ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។និងបន្ទាប់ពីមានការឯកភាពផ្នែកផ្លូវច្បាប់ពីលោ
កលឹម សគន្ថា ព្រះរាជអាជា្ញអមសាលាដំបូងខេត្តកណ្តាលដោយផ្ទាល់មាត់។
មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម លោកឧត្តមសេនីយត្រី សោ សាវឿន បានឲ្យដឹងថា ការបង្រ្កាប បទល្មើសគ្រឿងញៀន គឺយើងធ្វើរតាមបែបភ្លៀងរលឹម ជាក់ស្តែងជនសង្ស័យឈ្មោះ ងួន រដ្ឋា ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិរការទ្វា ឃុំព្រែកពោធិ ស្រុកស្រីសន្ធរ និងប្រពន្ធ ឈ្មោះ ហុឹម ស្រីចាន់ អាយុ២៨ឆ្នាំ រស់នៅ ភូមិទួលរកា ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែងត្រូវបានកំលាំងអាវុធស្រុកស្រីសន្ធរ សហការជាមួយកំលាំងអាវុធហត្ថស្រុកខ្សាច់កណ្តាល ធ្វើរឃាត់ខ្លួន រួមនិងវត្ថុតាងជាក់ស្តែងសង្ស័យជាថ្នាំញៀន(ម៉ាទឹកកក)ចំនួន១កញ្ចប់ធំ និងសំភារជក់នឹង ថង់វេចខ្ចប់គ្រឿងញៀនមួយចំនួន។
លោកក៏បានបញ្ជាក់ថាការឃាត់ខ្លួនជនសង្ស័យខាងគឺបន្ទាប់ពីមានការឯកភាពផ្នែកផ្លូវច្បាប់ពី លោក លឹម សគន្ថា ព្រះរាជអាជ្ញារអមសាលាដំបូងខេត្តកណ្តាល។
ហើយបច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានប្រគល់ជូន អាវុធហត្ថខេត្តកណ្តាលដើម្បីចាត់ការបន្តតាមនិតិវិធី៕វណ្ណះ