មនុស្ស៤នាក់និងសារធាតុញៀន១៥កញ្ចប់ត្រូវបានកម្លាំជំនាញរាជអាវុធហត្ថខេត្តចាប់ឃាត់ខ្លួននៅក្រុងកំពង់ចាម

ចែករំលែក៖

ខេត្តកំពង់ចាម៖ ជនសង្ស័យប្រុសស្រី៤នាក់រួមជាមួយវត្ថុតាងសង្ស័យជាថ្នាំញៀន១៥កញ្ចប់ត្រូវបានកម្លាំងជំនាញនៃកងរាជអាវុធហត្ថខេត្តកំពង់ចាម ធ្វើរបង្រ្កាក្នុងបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
ប្រតិបត្តការនេះធ្វើរឡើងកាលពីវេលាម៉ោង១ៈ៣០នាទីរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ នៅចំណុចភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
លោក សែម ឃាង ប្រធានមន្ទីរយុត្តិធម៍នៃកងរាជអាវុធហត្ថខេត្តកំពង់ចាម បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួន ទី១ ឈ្មោះ យ៉ាន ចិន្តា ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិឥស្លាម មុខរបរនៅមិនពិតប្រាកដ
ទីលំនៅស្រុកសន្ទុក ខេត្តកំពង់ធំ។ ទី២ ឈ្មោះ ឈុន សង្រ្គាម ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបររត់តុការរ ស់នៅភូមិស្លាបក្ដោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ទី៣ ឈ្មោះ ម៉ាត់ វី ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិឥស្លាម រស់នៅភូមិព្រែកតូច ឃុំជីរោទ្តិ1ស្រុកត្បូងឃ្មុំ ខេត្តត្បូូងឃ្មុំ។ ទី៤ ឈ្មោះយ៉ា ប៉េស ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិឥស្លាម មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រែកតូច ឃុំជីរោទ្តិ1ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
លោកបន្តថា វត្ថុតាងចាប់យកមានម្សៅក្រាម ពណ៌សចំនួន១៥កញ្ចប់ ,ធំចំនួ៣កញ្ចប់ ,តូចចំនួន១២កញ្ចប់ ទម្ងន់១១ៈ៣៥ក្រាម ទូរសព្ទ័ដៃចំនួន៥គ្រឿង ម៉ូតូ១គ្រឿង ជញ្ជីងអេឡិចត្រូនិច្ចចំនួន១គ្រឿង និងឧបករណ៍ប្រើប្រាស់គ្រឿងញៀន មួយចំនួនទៀត។
លោកក៏បានបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបានកសាងសំណំុរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្តនិតិវិធី៕

image image

...

ដោយ៖វណ្ណះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print