ជ្រក់ស្ពៃនិងបង្គានៅផ្សារអូរឫស្សីមានសារ ធាតុគីមី

ចែករំលែក៖

ភ្នំពេញ៖ ក្នុងចំណោមមុខទំនិញ សម្រាប់បរិភោគជាង៧០មុខដែលកំពុង ដាក់លក់នៅផ្សារអូប្ញស្សីត្រូវក្រុមមន្ត្រី កាំកុងត្រូលបានវិភាគជាបឋមកាលពីព្រឹក ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ ហើយ រកឃើញថា មានទំនិញចំនួន២មុខគឺជ្រក់ ស្ពៃ និងបង្គាមានផ្ទុកសារធាតុគីមី។

លោក ម៉ក់ ពេជ្ជរិទ្ធ ប្រធានអគ្គនាយក ដ្ឋានកាំកុងត្រូលបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា មានទំនិញរហូតដល់៧០ មុខត្រូវបានយកទៅពិសោធន៍។ ជាលទ្ធ ផលពិសោធន៍ភ្លាមៗទៅលើទំនិញ២៨មុខ ជាមួយរថយន្តពិសោធន៍ចល័តនោះបាន រកឃើញទំនិញ២មុខមានបញ្ហារួមមាន ជ្រក់ស្ពៃ និងបង្គា ។

លោកបញ្ជាក់ថា ជ្រក់ស្ពៃមានដាក់ សារធាតុអាស៊ីតខ្ពស់ ចំណែកបង្គាវិញមានដាក់ជាតិហ្វកម៉ាលីនដែលជាសារធាតុ សម្រាប់ការពារកុំឲ្យឆាប់ខូចគុណភាព ។

បើតាមអគ្គនាយកកាំកុងត្រូលរូបនេះថា ក្រោយការរកឃើញសារធាតុគីមីទំនិញ ទាំងនោះត្រូវបានសមត្ថកិច្ចរឹបអូសនិងបាន ណែនាំដល់អ្នកលក់។ ចំណែកមុខទំនិញ ដែលនៅសេសសល់ផ្សេងទៀតលោកថា នឹងយកទៅត្រួតពិនិត្យជាបន្ត ។

បង្គា និងជ្រក់ស្ពៃដែលមានដាក់សារ ធាតុនាំឲ្យប៉ះពាល់ដល់សុខភាពនេះបានរក ឃើញក្នុងពេលដែលលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអមដំណើរដោយ លោក ម៉ក់ ពេជ្ជរិទ្ធ អគ្គនាយកកាំកុងត្រូល ចុះទៅពិនិត្យគុណភាពទំនិញនៅក្នុងផ្សារអូរឫស្សីកាលពីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ ២០១៧។

ដោយឡែកទំនិញជាច្រើនមុខផ្សេង ទៀតត្រូវបានមន្រ្តីយកទៅពិសោធន៍បន្ត ហើយមិនទាន់ទទួលបានលទ្ធផលនោះ ឡើយ។ បើតាមលោក ម៉ក់ ពេជ្ជរិទ្ធ ក្រោយ ពេលពិសោធន៍រកឃើញបែបនេះទាំងជ្រក់ស្ពៃ និងបង្គាត្រូវបានដកហូតហើយអប់រំ ដល់អ្នកលក់ផងដែរ ។

ជាការកត់សម្គាល់ទាំងក្រុមអាជីវករ និង ប្រជាពលរដ្ឋសុទ្ធតែបង្ហាញក្តីរីករាយ និង សាទរចំពោះសកម្មភាពចុះត្រួតពិនិត្យ គុណភាពម្ហូបម្ហានិងទំនិញឯទៀតពីសំណាក់ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងកាំកុងត្រូល ព្រោះជាការចូលរួមចំណែកជួយការពារ សុខភាពរបស់ប្រជាពលរដ្ឋបានកាន់តែខ្ពស់ ៕

Untitled-1-14

...

ដោយ៖ ហេង សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print