អាវុធហត្ថស្រុកត្រពាំងប្រាសាទឃាត់មនុស្ស៤នាក់ពាក់ព័ន្ធករណីជួញដូរនិងចែកចាយគ្រឿងញៀន

ចែករំលែក៖

ខេត្តឧត្តមានជ័យ៖ នៅព្រឹកថ្ងៃទី១៣ខែមករាឆ្នាំ២០១៧កងកម្លាំងមូលដ្ឋានរាជអាវុធហត្ថស្រុកត្រពាំងបានបញ្ជូនជនសង្សយ័ប្រុសស្រីចំនួន៤នាក់ពាក់ព័ន្ធករណីប្រើប្រាស់និងចែកចាយសារធាតុញៀនទៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្ដរមានជ័យ។

ក្រោយពីមានការចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ត្រី ពុទ្ធ សារ៉ាន់ មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តមានជ័យ បានដាក់ការកំណត់មុខសញ្ញាឈានដល់ការឃាត់ខ្លួនជនសង្សយ័៤នាក់ដោយ ឆែកឆេរកឃើញសារធាតុញៀន ដកហូតវត្ថុតាងប្រភេទម្សៅក្រាមពណ៌សរចំនួន១០កញ្ចប់និងជញ្ជីងថ្លឹងថ្នាំមួយរួមទាំងប្រាក់ដុល្លាចំនួន១០២០ដុល្លារ(មួយពាន់ម្ភៃដុល្លា)និងប្រាក់រៀលចំនួន៥១៩០០០០រៀល (ប្រាំលានមួយសែនប្រាំបួនម៉ឺនរៀល)និង ម៉ូតូម៉ាកវ៉េវមួយគឿង។ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅភូមិអូក្រូចឃុំត្រពាំងប្រាសាទស្រុកត្រាំងប្រាសាទ។

លោកវរៈសេនីយ៍ត្រីគង់ ដារ៉ា មេបញ្ជាការកងរាជអាវុធហត្ថក្រុងបានបញ្ជាក់បន្ថែមថាក្រោយពី ឃាត់ខ្លួនជនសង្ស័យប្រុសស្រីទាំង៤នាក់ខាងលើ ជំហ៊ានដំបូងគឺបាន ឃាត់ខ្លួនជនសង្ស័យ២នាក់ទីមួយឈ្មោះលីវើយភេទប្រុសអាយុ២៤ឆ្នាំទី២ឈ្មោះសុំវុទ្ធីភេទប្រុសអាយុ១៩ឆ្នាំរស់នៅភូមិ ឃុំ ស្រុកត្រពាំងប្រាសាទយកមក សួរចម្លើយនិងឈានទៅដល់កំណត់មុខសញ្ញាជាបន្តនិងធ្វើការឃាត់ខ្លួនបានជនសង្ស័យស្រី២នាក់ផ្សេងទៀត ក្នុងនោះទី១ឈ្មោះរឹទ្ធចំរើន ភេទស្រីអាយុ៣៨ឆ្នាំនិងទី២ឈ្មោះសៀងចាន់នួនភេទស្រីអាយុ២៩ឆ្នាំ។

បើតាមការបង្ហើបអោយពីសមត្ថកិច្ចថាក្រុមប្រើប្រាស់និងចែកចាយសាធាតុញ្ញាណខាងលើគឺសុទ្ទសឹងជាមុខសញ្ញាចាស់ដែលធ្លាប់ជាប់ពន្ធធាគារឡើងស៊ាំអស់ហើយរហូតដល់លែងខ្លាចសមត្ថកិច្ច៕ ប៉ែន នួន

...

odormeanchey (4) odormeanchey (3) odormeanchey (2) odormeanchey (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print