សមត្ថកិច្ចមិនទាន់ចាប់ក្រុមបងធំអុកឡុកកម្មវិធីឡើងផ្ទះបំផ្លាញវង់ភ្លេងនៅឡើយ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ បងប្អូនអ្នកលេងប្រចាំភូមិ២នាក់ដែលអុកឡុកក្នុងកម្មវិធីឡើងផ្ទះដោយបំផ្លាញសម្ភារភ្លេងកាលពីវេលាម៉ោង ១០និង៣០នាទីយប់ថ្ងៃទី៨ ខែមករា ឆ្នាំ ២០១៧ កន្លងមកនោះមិនទាន់ត្រូវបាន ចាប់ខ្លួននៅឡើយទេ។ តែទោះយ៉ាងណា សមត្ថកិច្ចបានអះអាងថា បាននិងកំពុង ស្វះស្វែងរកយុវជនទាំង២នាក់នោះហើយ។ រីឯម្ចាស់វង់

តន្ត្រីមិនប្រាថ្នាយុត្តិធម៌វែងឆ្ងាយ អ្វីឡើយគឺគ្រាន់តែសុំប្រាក់ដើម្បីជួសជុលឧបករណ៍ភ្លេងដែលខូចខាតតែប៉ុណ្ណោះ។
លោក ឃឹម ខឿន ម្ចាស់វង់តន្ត្រីដែល រងការខូចខាតដោយសារយុវជន២នាក់នៅក្នុងភូមិគប់បំផ្លាញបានឲ្យដឹងថា ចាប់តាំងពីពេលដែលភ្លេងរបស់លោករងការ ខូចខាតក្រុមតន្ត្រីរបស់លោកមិនបានចេញ សម្តែងនោះឡើយ បើទោះបីជាមានគេកក់ឲ្យទៅលេងក្នុងកម្មវិធីបុណ្យឬអាពាហ៍ ពិពាហ៍យ៉ាងណាក៏ដោយ។ តាមការសន្យា ប្រសិនបើមិនបានទៅលេងក្នុងកម្មវិធីទេ ត្រូវសង។ ប៉ុន្តែម្ចាស់កម្មវិធីភាគច្រើនបានយល់យោគនៅពេលដែលដឹងថា ឧបករណ៍ ភ្លេងរបស់លោករងការខូចខាតដោយសារក្រុមបងធំ។

លោកបានបន្តថា លោកមិនប្រាថ្នាចង់បានយុត្តិធម៌វែងឆ្ងាយអ្វីទេ គឺគ្រាន់តែចង់បានលុយដើម្បីយកទៅជួសជុលឧបករណ៍ សម្ភារភ្លេងដែលរងការខូចខាតតែប៉ុណ្ណោះ។ លោកមើលឃើញថា អាជ្ញាធរមូលដ្ឋានហាក់ ដូចជាមានចេតនាមិនចង់ឲ្យយុវជនទាំង២នាក់ដែលធ្វើឲ្យឧបករណ៍ភ្លេងរបស់លោកខូចខាតមកទទួលខុសត្រូវនោះឡើយ។
លោក សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺបានអះអាងថា អាជ្ញាធរមានសមត្ថកិច្ចរបស់លោកបាននិងកំពុងស្វែងរក ចាប់ខ្លនយុវជនទាំង២នាក់នោះហើយ។ លោកបានបញ្ជាក់ថា ទោះយ៉ាងណាសមត្ថ កិច្ចខិតខំមិនបណ្តែតបណ្តោយឲ្យក្រុមក្មេង ទំនើងធ្វើអ្វីស្រេចតែចិត្តនោះទេ។

គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី៨ ខែមករា កន្លងទៅវង់តន្ត្រីសម័យលោក ឃឹម ខឿន ត្រូវមកលេងក្នុងពិធីឡើងផ្ទះរបស់ប្រជា ពលរដ្ឋមួយគ្រួសារក្នុងភូមិអង្គរមាស ឃុំ ជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ នៅពេលកំពុងសម្តែងមានក្រុមបងតូចបងធំ បង្កទំនាស់ ហើយអុកឡុកនៅក្នុងកម្មវិធី ដែលនាំឲ្យមានអំពើហិង្សារហូតដល់យុវជន ២នាក់ឈ្មោះ ឌីម និងឈ្មោះ ដា បានចូល ទៅវាយឧបករណ៍ភ្លេង និងវាយបំបែកកញ្ចក់ រថយន្តរបស់ក្រុមភ្លេងនោះទៀតផង។
ភ្លាមៗនោះម្ចាស់វង់ភ្លេងបានរកកិច្ចអន្តរាគមន៍ពីនគរបាលប៉ុស្តិ៍មូលដ្ឋាននោះដែរ ប៉ុន្តែហាក់ដូចជាមិនទទួលការយកចិត្តទុកដាក់ចំពោះបញ្ហានេះទេ។ មិនតែប៉ុណ្ណោះថែមទាំងព្យាយាមលាក់បាំងរឿងនេះមិន ឲ្យថ្នាក់ខេត្តដឹងទៀតផង។

យ៉ាងណាក្តីគេ រំពឹងថា ស្នងការនគរបាលខេត្តកំពង់ស្ពឺនឹងព្យាយាមជួយផ្តល់យុត្តិធម៌ជូនវង់តន្ត្រីលោក ឃឹម ខឿន មិនខាន់ឡើយ៕ ហេង នរិន្ទ្រ

...

pses-768x576

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print