ភ្នំពេញ៖ មន្រ្តីសមត្ថកិច្ចមានមុខមាត់មួយរូបនៅរាជធានីភ្នំពេញ កំពុងធ្វើអោយបាក់មុខបាក់មាត់អង្គភាព ខណះគាត់បាននឹងកំពុងជាប់ពាក់ព័ន្ធ ល្បែងសុីសងល្មើសច្បាប់ ហើយគាត់ជាមេឆ្នោតវៀតណាមយ៉ាងធំជាងគេ ស្របពេលសម្តេចក្រឡាហោម ស ខេង រឹតបន្តឹងលុបបំបាត់ បញ្ហាល្បែងសុីសងនេះ ពិសេសខ្លួនជាសមត្ថកិច្ចចូលរួមអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាពនោះ។
អ្នករស់នៅភូមិជ្រៃកោង សង្កាត់ចោមចៅ ខ័ណ្ឌពោធ៍សែនជ៏យ ដែលជាទីតាំងបើកកន្ទុយលេខនេះបង្ហើបថា៖ មេបនល្បែងរូបនេះឈ្មោះ រិន ជាសមត្ថកិច្ចនៅរាជធានីភ្នំពេញ ជំនាញខាងបើកបនល្បែង ទោះមានករណីបង្ក្រាបចាប់ម្តងរួចក្តី ក៏គាត់មិនរាងចាល ដោយយល់ឃើញថាមានតែលុយអាចធ្វើអោយគាត់មានកិត្តិយស មុខមាត់ តែអ្នកភូមិចំអកថា៖ មានលុយរាប់កញ្ឆេរដោយសារល្បែងក៏មិនថ្លៃដែរ ព្រោះជាទង្វើសង្គមស្អប់ខ្ពើម និងបំពានច្បាប់ ហើយបង្កើតអោយមានបទល្មើស លួច ឆក់ ប្លន់ កាប់សម្លាប់ បាត់បង់ទ្រព្យសម្បត្តិ វិនាសព្រាត់ប្រាស់ក្នុងគ្រួសារជាដើម។ ប្រជាពលរដ្ឋលួចបង្ហើបបន្តថា៖ ថ្នាក់លើនិយាយសឹងសឹកមាត់រឿងអោយទប់ស្កាត់លុបបំបាត់បនល្បែងសុីសង បែរជាឈ្មោះ រិន ខ្លួនជាសមត្ថកិច្ចមកលានក្បាលបើកបនល្បែងសុីសងបែបនេះទៅវិញ? ពួកគាត់សូមអង្វរផងដែរដល់អាជ្ញាធរក្នុងនាមជាគណៈបញ្ជាការឯកភាពខណ្ឌពោធិសែនជ័យ បានទទួលយកបទបញ្ជាការណែនាំពីសម្តេចក្រឡាហោម ស ខេង រួចហើយ គួរមានវិធានក្តៅក្នុងការលុបបំបាត់ចៀសវាងរងនូវការរិះគន់ថា អាជ្ញាធរទុកកន្លែងបនល្បែងនេះជាប្រយោជន៍ឆ្នាំងបាយ? ? ? ដោយ៖
ខ្សឹបដាក់ត្រចៀក