កូនប្រុសនាយក្រឹម នឹងបន្តព្យាបាលជំងឺរបេងស៊ីខួរឆ្អឹងខ្នង១ខែនៅប្រទេសថៃ

ចែករំលែក៖

ភ្នំពេញ ៖ ស្ថានភាពជំងឺរបស់កូនប្រុសតារាកំប្លែងល្បីឈ្មោះ លោកអ៊ូ ប៉ុណ្ណារ៉ាត់ ហៅនាយក្រឹមនៅមិនទាន់មានភាពប្រសើរខ្លាំងនៅឡើយ ។ កូននាយក្រឹមដែលមានជំងឺរបេងស៊ីខួរឆ្អឹងខ្នងនេះ ត្រូវបានក្រុមគ្រូពេទ្យនៅប្រទេសថៃតម្រូវឲ្យបន្តពិនិត្យតាមដានមិនតិចជាងមួយខែទៀតទេ ។

នាយក្រឹមបានបញ្ជាក់មុនពេលឡើងយន្តហោះទៅប្រទេសថៃថា ស្ថាភាពជំងឺកូនប្រុសរបស់លោកនៅពេលនេះ មិនទាន់បានធូស្បើយខ្លាំងនៅឡើយទោះជាត្រូវក្រុមវេជ្ជបណ្ឌិតថៃចាក់បង្ហូរខ្ទុះក្នុងខួរឆ្អឹងខ្នងដែលបានធ្វើទុក្ខនោះក៏ដោយ ។ លោកថា កូនប្រុសលោកនឹងត្រូវសម្រាកព្យាបាលជំងឺមិនតិចជាងមួយខែទេដើម្បីធ្វើយ៉ាងណាកុំឲ្យជំងឺនេះកាន់តែធ្ងន់ធ្ងរ និងអាចឈានទៅរកការរីករាលដាលដល់ដល់ក្រពះ និងសួតនោះ ។

លោកថា ក្រោយជួបជំងឺនេះកូនប្រុសលោកធ្វើទុក្ខខ្លាំងដោយមិនអាចទទួលទានអ្វីបានដែលអាចឲ្យក្អួតគ្រប់ពេល ។ ក្រោយការចូលព្យាបាលសង្គ្រោះបន្ទាន់ដំបូងគឺមានការចំណាយខ្ពស់គឺមិនតិចជាង៤ពាន់ដុល្លារអាមេរិកទេ ហើយប្រសិនបើការព្យាបាលពន្យាដល់១ខែគឺអាចច្រើនជាងមួយម៉ឺនដុល្លារអាមេរិក ។

លោកថា នៅប្រទេសថៃគឺមានភរិយា និងកូនស្រីលោកម្នាក់ទៀតដែលនៅកំដរហើយលោកឆ្លៀតឆៀងមកកម្ពុជាមួយថ្ងៃដើម្បីសម្តែងសិល្បៈមួយតាមការសន្យា ពិសេសលោកត្រូវមកចូលរួមទទួលគ្រឿងឥស្សរិយយសពីសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ជាមួយនឹងសិល្បករជាច្រើនទៀត។ អ្វីដែលលោកបន់ស្រន់នៅពេលនេះគឺសូមឲ្យសុខភាពកូនប្រុសបណ្តូលចិត្តរបស់លោកប្រសើរជាងនេះ។

គួរបញ្ជាក់ដែរថា នាយក្រឹម និងភរិយាអ្នកស្រីឡុង មន្នី អតីតជាអ្នករាំរបាំរបស់ស្ថានីយទូរទស្សន៍ជាតិកម្ពុជា មានកូនប្រុសស្រី៤នាក់ក្នុងនោះស្រីម្នាក់ និងប្រុស៣នាក់ ៕  វឌ្ឍនា

...

rew-4 rew-7 rew-5 rew-3 rew-9 rew-1 rew-10 rew-6

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print