ប្រទះឃើញគំនរឈើប្រណីតនៅប៑ៀតក្លៀកទីស្នាក់ការដែនជម្រកសត្វព្រៃលំផាត់ ( ភូមិអូរល្វាក់)

ចែករំលែក៖

ខេត្តរតនគិរី ៖ គំនរឈើជាច្រើនគំនូកដែលឈ្មួញមិនស្គាល់អត្តសញ្ញណប្រមែប្រមូល មកកៀងគរ ទុកលាក់ត្រង់ចំណុច ខាងក្រោយ ផ្ទះមួយខ្នង ឈ្មោះ ចែ នី ស្ថិតនៅក្នុងភូមិ អូរល្វាក់ ឃុំជ័យឧត្តម ស្រុកលំផាត់ខេត្តរតនគិរី ។ ទីស្នាក់ការដែនជំរកសត្វព្រៃលំផាត់អូរល្វាក់ មានមន្ត្រីបរិស្ថានពីររូបកំពុងគ្រប់គ្រងត្រូវបានស្គាល់ ទី១ ឈ្មោះ ធឹម ចិត្រ មានថានះ ប្រធានស្នាក់ការបរិស្ថានអូរល្វាក់ ទី២ ឈ្មោះ យុន សុខ ឡេង ជាប្រធានក្រុមដើរល្បាត ។

ចំងាយពីទីស្នាក់ទៅគំនរឈើ ប្រមាណជាង1000ម៉ែត្រប៉ុណ្ណោះ ឃើញទីតាំងគំនរឈើ នេះតែម្តង ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ76 (ខេត្តរតនគិរី មណ្ឌលគិរី) ។

តាមប្រភពពីប្រជាពលរដ្ធដែលឆ្លងកាត់ទៅមកតាមផ្លូវបានអោយក្រុមសារព័តិមានដឹងជារឿយៗយូរមកហើយថា: ទីតាំងស្តុកឈើប្រណិតខាងលើនេះ មានពីរកន្លែង (ផ្ទះចំនួនពីរខ្នងក្បែរគ្នា)គឺ ផ្ទះទីមួយ: ត្រូវបានស្គាល់ឈ្មោះ: តា តី ជាអតីត មន្ត្រីបរិស្ថានដែលបច្ចុប្បន្ន ចូលនិវត្ត ហើយផ្ទះទីពីរឈ្មោះ ចែ នី នេះតែម្តង។ (មួយខែ30ថ្ងៃ) ពួកគាត់ តែងប្រទះឃើញ រថយន្តសាំយ៉ុងចាស់ៗ ពណ៌លឿង ពណ៌ស ជាច្រើនគ្រឿង ចេញពីក្រុងបានលុង ឆ្ពោះទៅទីតាំងទាំងពីរនេះ ដើម្បីដឹកជញ្ជូនយកឈើមកក្រុងបានលុង ទាំងកណ្តាលថ្ងៃចែស តែម្តង ដោយគ្មានញញើតខ្លាចក្រែង និងសមត្ថកិច្ចជំនាញពាក់ព័ន្ធណាមួយនោះឡើយ។

ប្រភពមួយផ្សេងបានខ្សឹបប្រាប់អោយដឹងទៀួតថា ឈ្មោះ ថា ភេទប្រុស (ឈ្មួញដុះស្លែ) ជាអ្នកប្រមែប្រមូលឈើប្រណីតគ្រប់ទីកន្លែង មកស្តុកទុក នៃទីតាំងខាងលើ នេះ ដើម្បីរង់ចាំចែកចាយទៅក្រុម រថយន្តសាំយ៉ុងទាំងនោះ និងមួយចំនួនដឹកតាមរថយន្តផងខ្លួនខ្លះ រំដោះចេញទាំងយប់ទាំងថ្ងៃយ៉ាងរលូន។ ឈ្មួញដុះស្លែម្នាក់នេះ បានរៀបចំកញ្ចប់ពង្រាយសមត្ថកិច្ចពាក់ព័ន្ធតាមដងផ្លូវ គ្មានចន្លោះណាមួយនោះឡើយ ទើបការប្រកបមុខរបរទិញលក់ និងដឹកជញ្ជូនបទល្មើសព្រៃឈើបានយ៉ាងរលូន គ្មានឧបសគ្គរារាំងដូច្នេះ ។

ពាក់ព័ន្ធករណីខាងលើ លោក ធឹម ចិត្រ ប្រធានស្នាក់ការបរិស្ថានអូរល្វាក់ បានបំភ្លឺតាមទូរស័ព្ទអោយអ្នកសារព័តិមានដឹងកាលពីល្ងាចថ្ងៃទី13 ខែមករា ឆ្នាំ2017 ទាំងសំដីមិនសមរម្យថា: អោយអ្នកសារព័ត៌មាន សុំដីការពីសាលាដំបូងខេត្ត ទើបគេនឹងបង្ក្រាបគំនរឈើខាងលើនេះហើយក៌បិទទូរស័ព្ទ។

គួរបញ្ចាក់ថា បរិស្ថានជាដែនសមត្ថកិច្ចមួយផ្នែកក្នុងសង្គមមានតួរនាទី គ្រប់គ្រង និងការពារដែនជំរកសត្វព្រៃ ក្នុងមូលដ្ធាន និងតាមតំបន់ ក៏ជាតួនាទីទប់ស្កាត់ បទល្មើសផ្សេងៗ ជាពិសេស បទល្មើសព្រៃឈើជាដើម តែបែរជាមន្ត្រីរូបនេះ ប្រើតួនាទីអ្នកសារព័ត៌មានអោយទៅសុំដីការពីសាលាដំបូងទៅវិញ?? ៕ វុទ្ធឦសាន

...

ase-4-1 ase-1-7 ase-5-1 ase-2-5 ase-3-2

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print