រសៀលនេះសម្តេចតេជោជួបជាមួយនិពន្ធនាយកសារព័ត៌មាននៅក្នុងប្រទេសកម្ពុជាជាលើកដំបូង

ចែករំលែក៖

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ បានអញ្ជើញជាអធិបតីពិធីជួបជុំលើកទី១ រវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយអ្នកកាសែតក្នុងស្រុកនៅសណ្ឋាគារសុខាភ្នំពេញ និងមានការអញ្ជើញចូលរួមផងដែរពីថ្នាក់ដឹកនាំស្ថាប័នក្នុងជួររដ្ឋាភិបាល ។ វេទិកាជួបជាមួយអ្នកសារព័ត៌មាន លក្ខណៈទ្រង់ទ្រាយធំជាលើកដំបូងរបស់រាជរដ្ឋាភិបាល គឺមាននិពន្វនាយក និពន្វនាយករង កាសែត ក្នុងប្រទេសកម្ពុជា ប្រមាណជាង១០០០នាក់ សុទ្ធតែឥស្សរជន អតីតជាអ្នកដឹកនាំ ស្ថាប័នកាសែត អ្នកកាសែតក្នុងស្រុកល្បីៗ អ្នកថតទូរទស្សន៍ ទស្សនាវដ្តី អ្នកនាំពាក្យតាមស្ថាប័នក្រសួង រាជធានី- ខេត្ត ប្រធានមន្ទីរព័ត៌មានខេត្ត និងអ្នកកាសែតអនឡាញផងដែរ ។ នេះជាមោទនភាពបំផុត! សម្រាប់អ្នកកាសែត នៅកម្ពុជាដែលត្រូវបានប្រមុខរាជរដ្ឋាភិបាលជំនួបជាលើកដំបូង ក្នុងនាមសម្តេចតេជោដឹកនាំប្រទេសអស់រយៈ ពេលជាង៣០ឆ្នាំកន្លងមកនេះ ។ ជាពិសេស សម្តេច បានលើកស្ទួយនូវវិស័យព័ត៌មានឲ្យមានឯករាជ្យក្នុងការបញ្ចេញមតិ ឬដកស្រង់ព័ត៌មាន ធ្វើការចុះផ្សាយជាដើម ៕

image image image image image image

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print