ចិនខិតខំផលិតអាវុធដែលអាចវាយប្រហារទ័ពអាមេរិកបើមានការប៉ះទង្គិចគ្នាកើតឡើង

ចែករំលែក៖

អាមេរិក និងចិនអាចប្រឈមមុខតាន តឹងដាក់គ្នានៅពេលដែលលោក ដូណាល់ ត្រាំ ឡើងកាន់តំណែង ហើយលោកមានគោលនយោបាយប្រឆាំងចិនខ្លាំងជាង លោក អូបាម៉ា ទៅទៀត។ ទាំងនោះហើយ ជាក្តីបារម្ភខ្លាចមានការប៉ះទង្គិចគ្នាកើត ឡើង។

អ្វីដែលចិនត្រូវការនាពេលនេះគឺផលិតអាវុធទំនើបៗដែលអាចវាយប្រហារដល់ ទឹកដីអាមេរិក។ នៅពេលនេះនាវាមុជទឹក នុយក្លេអ៊ែរថ្មីរបស់ចិនត្រូវបានបង្ហាញ ឡើង និងត្រូវបានគេជឿជាក់ថា មានផ្ទុក ឃ្លាំងអាវុធដែលមានកម្លាំងថាមពលគ្រប់គ្រាន់អាចវាយប្រហារ ដល់សហរដ្ឋ អាមេរិក។

ប្រភពពី Ibtimes ចុះផ្សាយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ បានឲ្យដឹងថា នាវាមុជទឹកនេះ ឈ្មោះ ‘Jin’ Type 094A មានបូកកោងដ៏ធំ សម្រាប់ផ្ទុកគ្រាប់មីស៊ីលផ្លោងឆ្លងទ្វីបចំនួន១២ដើម ដែលហៅថា “រលកធំ” មានរយៈចម្ងាយវាយប្រហារជាង១១.០០០គីឡូម៉ែត្រ ដែលគេជឿថា ជាជំនាន់ថ្មីនៃមីស៊ីលផ្លោងឆ្លងទ្វីបរបស់ចិន JL-3។

មីស៊ីលថ្មីទាំងនោះ អាចវាយប្រហារ ដល់សហរដ្ឋអាមេរិកទាំងមូលដោយមិនបាច់ រំកិលយកចេញពីមូលដ្ឋានទ័ពជើង ទឹក Yulin Naval Base នៅលើកោះហៃ ណានប្រទេសចិន។

កន្លងមកអាមេរិកមានកម្លាំងទាហានឈរជើងនៅកៀកប្រទេសចិន តែចិនវិញ មិនទាន់មានសមត្ថភាពបញ្ជូនអាវុធចូលទៅកៀកអាមេរិកនោះឡើយ ទាំងនោះ ហើយទើបចិន និងប្រទេសដែលជាសត្រូវ របស់អាមេរិកខិតខំផលិតមីស៊ីលសម្រាប់វាយប្រហារដល់ទឹកដីអាមេរិក៕

chinese

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print