សម្ដេចតេជោ អញ្ជើញដឹកនាំគណៈប្រតិភូព្រះរាជាណាចក្រកម្ពុជាចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក

ចែករំលែក៖

ភ្នំពេញ៖នៅម៉ោង៧.០០នាទី ល្ងាចថ្ងៃទី១៥ មករា ២០១៧ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណប្រតិភូជាន់ខ្ពស់អញ្ជើញចាកចេញពីអាកាសយានដ្ឋានអន្តជាតិភ្នំពេញ ឆ្ពោះទៅកាន់ទីក្រុងហុងកុង តាមជើងយន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជា បន្ទាប់មកនឹងប្ដូរជើងយន្តហោះបន្តពីហុងកុង ឆ្ពោះទៅកាន់អាកាសយាន្តដ្ឋានអន្តរជាតិ Zurich ប្រទេសស្វ៊ីស ដើម្បីចូលរួមក្នុងវេទិកា សេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំ២០១៧ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៥ ដល់ ២២ ខែមករា ឆ្នាំ២០១៧ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស។ នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ឆ្នាំ២០១៧នេះ នឹងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ពីបណ្ដាប្រទេសនានា ធុរជន បណ្ឌិតសភាចារ្យ សង្គមស៊ីវិល និងអ្នកសារព័ត៌មាន ប្រមាណ ៣០០០នាក់ មកពីប្រទេសចំនួនប្រមាណ៣២ប្រទេស។ នៅក្នុងឱកាសនៃការចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនេះដែរ សម្ដេចតេជោ មានគម្រោងនឹងជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរនៅប្រទេសស្វ៊ីសនិងជួបពិភាក្សាទ្វេភាគីជាមួយបណ្ដាមេដឹកនាំ ធុរជន និងស្ថាបនិកមួយចំនួនរួមមាន លោកស្រី Doris Leuthard ប្រធានាធិបតីសហព័ន្ធស្វ៊ីស លោក George Yeo អ្នកប្រាជ្ញរបស់សាលារៀន Lee Kuan Yew ប្រទេសសិង្ហបុរី , លោក Anthony F. Fernades ប្រធានាយកប្រតិបត្តិ AirAsia ប្រទេសម៉ាឡេស៊ី និងលោកសាស្ត្រាចារ្យ Klaus Schwab ស្ថាបនិក និងជាប្រធានប្រតិបត្តិ WEF។

ពិតណាស់ ទោះបី សម្តេចតេជោ អញ្ជើញទៅដល់ទីណា គឺតែងតែនឹករព្ញកមកដល់ប្រជាពលរដ្ឋទូទាំងប្រទេសជានិច្ច៕

image image image image image image image image image image image

...

ដោយ៖សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print