ភ្នំពេញ ៖ជនសង្សយ័ម្នាក់រួមទាំងថ្នាំញៀន១៤កញ្ចប់តូចត្រូវបាននគរបាលប៉ុស្តិស្ទឹងមានជយ័សហការជាមួយកំលាំងអធិការដ្ឋានខណ្ឌមានជ័យដឹកនាំដោយលោកហ៊ួ ម៉េងវ៉ាងអធិការរងខណ្ឌមានជ័យឃាត់ខ្លួនខណះពេលកំពុងវេចខ្ចប់គ្រឿងញៀនទុកសំរាប់លក់អោយម៉ូយបន្តរ
ការឃាត់ខ្លួនជនសង្សយ័ខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៥ខែមករាឆ្នាំ២០១៧
ស្ថិតនៅចំនុចផ្ទះជួលនៅភូមិទ្រា៤សង្កាត់ស្ទឹងមានជយ័ខណ្ឌមានជយ័រាជនីភ្នំពេញ។
លោកអនុសេនីយ៏ឯកម៉ៅសាវឿននាយប៉ុស្តិនគរបាលស្ទឹងមានជយ័បានអោយដឹងថាជនសង្សយ័ខាងលើនេះជាមុខសញ្ញាជួញដូរយ៉ាងសកម្មទើបលោកដាក់កម្លាំងឃ្លាំមើលនិងឈានដល់ការឃាត់ខ្លួនរួមទាំងវត្ថុុតាងគ្រឿងញៀន១៤កញ្ចប់
សមត្ថកិច្ចបានអោយដឹងបន្តទៀតថាជនសង្សយ័ខាងលើមានឈ្មោះ
សែម ហុឹម ភេទប្រុសអាយុ២៦ឆ្នាំស្នាក់ចំនុចផ្ទះឃាត់ខ្លួនខាងលើ
មុខរបរប្រជាការពារសង្កាត់ទឹកថ្លាខណ្ឌសែនសុខ ។
បច្ចុប្បន្នជនសង្ស័យខាងលើរួមទាំងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់អធិការដ្ឌានខណ្ឌមានជ័យធ្វើការក៏សាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជន៏ភ្នំពេញចាត់ការតាមនិតិវិធីច្បាប់៕ តាឡឹម