ភ្នំពេញ៖ នៅវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ ដឹកនាំបង្ក្រាបដោយលោក ហ៊ួ ម៉េងវ៉ាង អធិការរងនគរបាលខណ្ឌមានជ័យនិងលោក ម៉ៅ សាវឿន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ ប្រជាការពារសាលាសង្កាត់ស្ទឹងមានជ័យ បានចុះត្រួតពិនិត្យរដ្ឋបាលផ្ទះជួលគ្មានលេខមួយកន្លែងស្ថិតនៅក្រុមទី០៩ផ្លូវលំភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ហើយបានរកឃើញម្ស៉ៅក្រាមពណ៌សរថ្លាសង្ស័យជាសារ ធាតុញៀនចំនួន៦កញ្ចប់ (ធំ៥និងតូច១) និងឃាត់ខ្លួនស្ត្រី១នាក់មានឈ្មោះ រឿង ស្រីទូច (ហ)ស្រីមៅ អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ។
បើតាមសម្តីលោក ហ៊ួ ម៉េងវ៉ាង អធិការរងបានឲ្យដឹងថា ស្ត្រីរូបឈ្មោះ រឿង ស្រីទូច គឺជាជនសង្ស័យដែលជួញដូរថ្នាំញៀនសកម្មក្នុងភូមិព្រែកទាល់ហើយលោកបានស្រាវជ្រៀវរហូតផងដែរលុះមកដល់ថ្ងៃទី១៥ខែមករាឆ្នាំ២០១៧ម៉ោង១៣និង៣០នាទីលោក ក៏សម្រេចចុះរដ្ឋបាលផ្ទះខាងលើរួចបានឃាត់ខ្លួនឈ្មោះរឿង ស្រីទូច និងវត្ថុតាងថ្នាំញៀនចំនួន៦កញ្ចប់ ធំ៥ និង០១កញ្ចប់។
បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាងត្រូវបានកម្លាំងនគបាលខណ្ឌមានជ័យ បញ្ជូនមកអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងទៅតាមនិតិវីធីច្បាប់៕ តាឡឹម