ក្រុងប៉ោយប៉ែត៖ ទឹកប្រាក់ជាងពីរលានដុល្លារ គ្រោងនឹងកសាអគារនៅច្រកទ្វារអន្តជាតិប៉ោយប៉ែត ដើម្បីកាត់បន្ថយភាពកកស្ទះរួមទាំងកែប្រែមុខមាត់ថ្មីនៅក្នុងដើមឆ្នាំ២០១៧ នេះតាមការមានប្រសាសន៍របស់លោកនាយឧត្តសេនីយ៍សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវសន៍ជំនួបគ្នាជាមួយថ្នាក់ដឹកនាំកំពូលរវាងកម្ពុជា ថៃ នៅលើស្ពានមិត្តភាពកម្ពុជា ថៃកាលពីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ នៅច្រកទ្វារអន្តជាតិប៉ោយប៉ែត។
លោកមានប្រសាសន៍បន្តថា ដោយសារតែមានការអនុញ្ញាត សម្ដេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអនុញ្ញាតិឧ្យមេដឹកនាំអគ្គនាយកដ្ឋានអន្តោប្រវេស្ដន៏ខាងកម្ពុជា បានជួបគ្នាជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៏ថៃបានជួបគ្នា ។លោកថាបញ្ហានេះលោកបានជួបគ្នាជារាងរាល់ឆ្នាំ ហើយការជំនួននេះបញ្ជាក់ឧ្យឃើញថាការសហប្រតិបត្តការគ្នាដោយអនុវត្តទៅតាមការព្រមព្រាងរបស់រាជរដ្ឋាភិបាលទាំងពីក្នុងការគ្របគ្រងសុវត្តភាពស្ថេរភាពសន្តិសុខតាមជួរបន្ទាត់ព្រំដែនទាំងពីប្រទេស។
ក្នុងនោះមាន៦ច្រកទ្វារអន្តជាតិដែលឋិតក្រោមការគ្របគ្រងផ្ទាល់របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ហើយក្រៅពីនោះក៏មានច្រកទ្វេភាគ្គីបន្ថែមទៀត ? ដួច្នេះអគ្គនាយកដ្ឋានទាំងពីរប្រទេសនេះ ជួបគ្នាដើម្បីចាប់ដៃគ្នារិតចំណងមិត្តភាពជាការំលឹកនឹងជម្រុញអនុវត្តអ្វីរាជរដ្ឋភិបាល អ្វីដែលក្រសួងមហាផ្ទៃព្រមព្រាងគ្នាក្នុងកាអនុវត្ត ហើយកាព្រមព្រៀងគ្នានេះ គីថាការថែរក្សាសន្តិសុខ បង្ការប្រឆាំង អំពើេភរវកម្ម ដែលយកការឆ្លងកាត់ព្រំដែននេះបម្រើឲ្យភេរវកម្ម ការឆ្លងដែនប្រកបដោយឧក្រិដ្ឋកម្មឆ្លងដែន ជួញដូរមនុស្សនេះយើងកំពុងតែយកចិត្តទុកដាក់ ជាពិសេសប្រឆាំការជួញដូរគ្រឿងញៀនដែលសម្ដេចតេជោលោកបានប្រគលភារៈកិច្ចជូនសម្ដេចក្រឡាហោមស ខេង ជាប្រធានយុទ្ធាការទី១ រយៈពេល៦ខែ ហើយទាំងអស់នេះគឺមកពីរការឆ្លងកាត់តាមព្រំដែននេះឯង។
លោកបញ្ជាក់បន្ថែមទៀតអំពីបញ្ហាកាលក់សំបុត្រឲ្យអាជីវករ ក៏ដូចជាកម្មកនោះ គីអនុវត្តបានសម្រេចរយៈពេល២ទៅ៣ថ្ងៃកន្លងមកហើយ ដូច្នេះខាងភាគ្គីកម្ពុជាយើង រឿងបញ្ហាលក់សំបុត្រមិនយកលុយនោះយើងបានអនុត្តន៏ហើយ នៅខាងភាគីថៃទេ ព្រោះប្រាក់ដែលបានពីលក់សំបុត្រ១ពាន់រៀលគីមានភាគ្គីកម្ពុជា នឹងភាគ្គីថៃម្នាក់ពាក់កណ្ដាល ហើយភាគ្គីថៃគាត់លើកសំណូមពរថែមដោយសារតែគាត់ជាអ្នកបោះពុម្ពក្រដាស ដូច្នេះសុំឧ្យដោះស្រាយអំពីបញ្ហាថ្លៃក្រដាស ហើយលោកបន្តជជែកគ្នារឿងដែលសេសសល់។
ក្នុងនោះលោកឧត្តសេនីយ៍បានបញ្ជាក់បន្ថែមថា ចំពោះមានការផ្លាស់ប្ដូរនគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តជាតិប៉ោយប៉ែតម្នាក់ គឺលោកស័ក្តិ៤ ឈាន ពិសិដ្ឋ កំពុងសម្រាកព្យាបាលនៅប្រទេសថៃ ដែលកន្លងមកធ្វើឱ្យរំជើបរំជួលក្នុងសង្គមហ្វេសប៊ុកផង និងខាងក្រៅសង្គមផងនោះដោយគេចោទថា បានដួលមុខរថយន្តហើយចោទប្រកាន់លោក ឌិន ពុទ្ធី ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រពន្ធ័ថា បើករថយន្តបុកបង្ករបួសនោះ គ្រោងនឹងផ្លាស់ប្តូរចេញពីច្រកទ្វារប៉ោយប៉ែត ដើម្បីឱ្យប្រជាពលរដ្ឋស្ងប់អារម្មណ៍នោះគឺមិនមានការផ្លាស់ប្ដូរឡើយ៕ វណ្ណា