ភ្នំពេញ ៖ នៅក្នុងអង្គសន្និបាទគណៈ កម្មាធិការ គណបក្សប្រជាជនកម្ពុជា សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ដែលបានប្រព្រឹត្តិទៅកាលពី រសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ តំណាងប្រជាពលរដ្ឋជាង ១ពាន់នាក់ មកពីសង្កាត់ទួលសង្កែ ដែលជាសមាជិកគណបក្សប្រជាជនកម្ពុជា បានស្នើឲ្យអាជ្ញាធរខណ្ឌ រាជធានី និងថ្នាក់ជាតិ ជួយជំរុញ និងពន្លឿនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋ ផ្លូវ, លូ,ទឹក, ភ្លើង, សំរាម,សន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈ ,លុបបំបាត់គ្រឿង ញៀន និងការកកស្ទះចរាចរណ៏ ដើម្បីជួយដល់ប្រជាពលរដ្ឋក្នុងការ រស់នៅប្រកបដោយសុខដុមរមនា ។
ពិធីនេះប្រារព្ឋធ្វើឡើងមជ្ឈមណ្ឌលម៉ូឌែន៥ រាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ជាប្រធានក្រុមការងារចុះជួយខណ្ឌឫស្សី កែវ និងជាប្រធានគណៈចលនាសាសនិកឥស្លាម របស់គណបក្សប្រជាជនកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំខណ្ឌ សង្កាត់ រួមនិងសមាជិក-សមាជិការបក្ស មានចំនួន ១០០៧នាក់។
លោក អូស្មាន ហាស្សាន់ គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិកាគណបក្សខណ្ឌ សង្កាត់ ក៏បានលើកឡើងនូវការប្តេជ្ញាចិត្ដ អនុវត្តនូវកម្មវិធីនយោបាយអភិវឌ្ឍន៍សង្កាត់ឆ្នាំ២០១៧-២០២២នេះ ជាពិសេសរាល់កង្វល់ដែលតំណាងប្រជាពលរដ្ឋក្នុងសង្កាត់ បានលើកឡើង នឹងត្រូវដោះស្រាយជូនអោយទទួលបានលទ្ឋផលល្អប្រសើរ ។ លោកក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមផ្តល់ការគាំទ្រដ៏មុតមាំ និងចូលរួមយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធី នយោបាយនេះ អោយទទួលសមិទ្ឋផលថ្មីៗថែមទៀតលើគ្រប់វិស័យក្នុងសង្កាត់នានានៃខណ្ឌឫស្សីកែវ។
លោកអូស្មាន ហាស្សាន់ បានបញ្ជាក់ថា ៖ ក្នុងនាម លោកតំណាងឲ្យ សមាជិក គណបក្ស ប្រជាជនកម្ពុជា សង្កាត់ ទួលសង្កែ ទាំអស់នូវតែបន្ដគាំទ្រ បេក្ខភាពសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជានាយករដ្ឋមន្ដ្រី រហូត ។ ដោយសារ សម្តេចអគ្គមហាសេនាបតីតេជោ លោកបានសាង នូវស្នាដៃ រកសុខសន្ដិភាព ស្ថេរភាព និងការអភិវឌ្ឍយ៉ាងឆាប់រហ័ស ជាពិសេស ការកសាងហេដ្ឋារចនាសម្ពន្ធ័ ផ្លូវ ,ស្ពាន ,លូ ,ធរាសាស្ដ្រ ឧស្សាហកម្ម ,ពាណិជ្ជកម្ម ,កសិកម្ម , ទេសចរណ៏ និងវប្បធម៏ ជាពិសេសទៀតនោះ គឺធ្វើឲ្យគ្រប់សាសនា នៅកម្ពុជាគ្មានទំនាស់ និងគ្នាហើយ មិនមានការរើសអើង នឹងគ្នាអ្វីឡើយ ។
សូមបញ្ជាក់ថា ៖ ក្នុងអង្គសន្និបាតនេះ ដែរក៏បានរៀនចំនូវ ការបោះឆ្នោតស្ទាបស្ទង់បេក្ខជន ដែល ត្រូវឈរឈ្មោះ ជាបេក្ខភាព ក្រុមប្រឹក្សាសង្កាត់ទួលសង្កែ ដែលមាន៤៤រូប ដើម្បីទៅឈរឈ្មោះបោះឆ្នោត ក្រុមប្រឹក្សាឃំុសង្កាត់ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខហើយ ការ បោះឆ្នោត នោះ ក៏បានសម្រេចកំណត់យកត្រឹមបេក្ខភាព ១១រូប ឆ្លើយតបតាមការផ្ដល់ សន្លឹកឆ្នោត យក មតិភាពច្រើន និងទទួលបានការឯកភាពលើការគាំទ្រ១០០ភាគរយពីសមាជិកគណបក្សប្រជាជនកម្ពុជា សង្កាត់ ទួលសង្កែចំនួន ១០០៧នាក់ ៕ សំរិត