ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដេប៉ូទី១ ខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យ០២នាក់ ជាក់ស្តែង ពីបទប៉ុនប៉ងលួចម៉ូតូ ដែលប្រព្រឹត្តនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល ១៦:២០នាទី ត្រង់ចំណុចមុខ ផ្ទះលេខ២៤ ផ្លូវលេខ២២១ ក្រុមទី៤ ភូមិ១ សង្កាត់ផ្សារ ដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីមន្រ្តីនគរបាលខណ្ឌទួលគោក បានឲ្យដឹងថា ជនសង្ស័យទី ១-ឈ្មោះ កែវ ពិសិដ្ឋ ហៅ សិដ្ឋ ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះគ្មាន លេខ ( អាគារសំណង់ចាស់) ប្លុកបូរីកីឡា សង្កាត់វាល វង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ ទី២-ឈ្មោះ ឃិន សាមឌី ហៅ ផល ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះ គ្មានលេខ ( អាគារសំណង់ចាស់) ប្លុកបូរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។រីឯជនរងគ្រោះឈ្មោះ ខន មុនីរស្មី ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់បាយ ស្នាក់នៅផ្ទះ លេខ៦៧អឺ២ ផ្លូវលេខ២១៥ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ ។
ប្រភពដដែល បានបន្តទៀតថា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល ១៦និង២០នាទី ជនរងគ្រោះបានជិះ ម៉ូតូម៉ាក Honda Click ពណ៌ក្រហមលាយខ្មៅ ពាក់ ស្លាកលេខភ្នំពេញ 1AT-9318 មកចតទុកនៅកន្លែង កើតហេតុ ហើយបានអង្គុយផឹកកាហ្វេនៅក្បែរនោះ ភ្លាមនោះស្រាប់តែជនសង្ស័យពីរនាក់ បានមកធ្វើ សកម្មភាពលួចម៉ូតូជនរងគ្រោះ ( ជនសង្ស័យឈ្មោះ ឃិន សាមឌី ហៅ ផល ជាអ្នកធ្វើសកម្មភាព , ជន សង្ស័យឈ្មោះ កែវ ពិសិដ្ឋ ហៅ សិដ្ឋ នៅឈរចាំ មើលផ្លូវ ) ពេលដែលជនសង្ស័យកំពុងធ្វើសកម្មភាព ជនរងគ្រោះបានឃើញ ក៏បានស្រែកចោរៗ ជន សង្ស័យបាននាំគ្នារត់គេចខ្លួន ពេលនោះមានការអន្តរា គមន៍ពីកំលាំងសមត្ថកិច្ចនគរបាលប៉ុស្តិផ្សារដេប៉ូទី១ និង ប្រជាពលរដ្ឋ បានឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ជាក់ ស្តែងតែម្តង ។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ខាងលើ កំពុងឃាត់ ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ ទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាម ផ្លូវច្បាប់ ៕ ស តារា