បើកម៉ូតូគេចជង្ហុកធ្លាក់អ្នកជិះ រថយន្តមកពីក្រោយកិនស្លាប់ម្នាក់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ភ្នំពេញ៖ គួរឲ្យរន្ធត់ខណៈដែលអ្នកបើកម៉ូតូ៣នាក់គេចជង្ហុកបណ្តាលឲ្យអ្នកជិះពីក្រោយធ្លាក់ពីលើម៉ូតូ ត្រូវរថយន្តបើកមកពីខាងក្រោយកិនស្លាប់យ៉ាងអាណោចអាធ័មក្នុងថ្លុកឈាម។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣៥នាទីព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ ត្រង់ចំណុចខាងកើតក្លោងទ្វារវត្តសំរោងកណ្តាល ផ្លូវលេខ១៥១ សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញមានស្ត្រី៣នាក់បានបើកម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1-CD 3828 បើកលើផ្លូវ១៥១ក្នុងទិសដៅពីលិចទៅកើត លុះមកដល់កន្លែងកើតហេតុបានគេចជង្ហុកធ្វើឲ្យធ្លាក់អ្នកជិះពីខាងក្រោយស្របពេលរថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3-C 3617 ធ្វើដំណើរស្របទិសគ្នាមកដល់ពីក្រោយបានកិនជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានបងប្អូនហៅរថយន្តសង្គ្រោះមកដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ តែដោយរបួសធ្ងន់ធ្ងរខ្លាំងពេកក៏បានដាច់ខ្យល់ស្លាប់តាមផ្លូវតែម្តង។

តាមលោក សុិន សុវណ្ណ នាយផ្នែកចរាចរខណ្ឌព្រែកព្នៅបានប្រាប់ឲ្យដឹងថា ជនរងគ្រោះមានគ្នា៣នាក់ ជិះម៉ូតូ១គ្រឿងយ៉ាងលឿនដោយខ្វះការប្រុងប្រយ័ត្នគេចពីជង្ហុកទើបបណ្តាលឲ្យធ្លាក់អ្នកជិះពីខាងក្រោយត្រូវរថយន្តកិនស្លាប់យ៉ាងដូច្នេះ ។ លោកសុិន សុវណ្ណបន្តថា អ្នកបើករថយន្តឈ្មោះអែម ឈិន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរបើករថយន្ត ក្រោយពីមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍បានគេចខ្លួនបាត់ ដោយបន្សល់ទុករថយន្តបង្កនៅកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុ កម្លាំងនគរបាលចរាចរខណ្ឌព្រែកព្នៅបានមកដល់កន្លែងកើតហេតុធ្វើការវាសវែងយករថយន្តបង្កប្រគល់ឲ្យទៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់។ ចំណែកសាកសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ព្រែកជ័យ

...

IMG-20170115-WA0065 IMG-20170115-WA0067 IMG-20170115-WA0082 IMG-20170115-WA0083 IMG-20170115-WA0090 IMG-20170115-WA0064

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print