ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់ប្រុសស្រី២នាក់ រងរបួសធ្ងន់ស្រាល ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ ខណៈកំពុងជិះម៉ូតូត្រូវរថយន្តហាយឡែនឌ័ បើកក្នុងល្បឿនលឿនបុកពីក្រោយពេញទំហឹងកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី១៥ខែមករាឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ១ ស្ថិតនៅក្នុងភូមិព្រៃផ្ដៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលបានអោយដឹងថា អ្នកបើកម៉ូតូដែលរងរបួសមានឈ្មោះយូសារិតអាយុ២៤ឆ្នាំមុខរបរកម្មរមានទីលំនៅភូមិទួលអង្គប់ឃុំសំបួរ ស្រុកស្វាយទាប និងអ្នករួមដំណើរមានឈ្មោះនាង សុផល អាយុ២២ឆ្នាំ មុខរបរកម្មការិនី មានទីលំនៅភូមិត្រពាំងធ្លក ឃុំច្រេស ស្រុកចន្ទ្រា របួសបាក់ឆ្អឹងជើងឆ្វេងគួរអោយញាក់សាច់ ។ រីឯអ្នកបើករថយន្តហាយឡែនឌ័ក្រោយបង្កហេតុបានរត់គេចខ្លួនបន្សល់តែរថយន្តនៅនិងកន្លែង។តាមសាក្សីបានអោយដឹងថាមុនកើតហេតុមានរថយន្ត1គ្រឿងម៉ាកTOYOTA HIGHLANDER ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ២T-២១៦៧ បើកបរពីកើតទៅលិច ក្នុងល្បឿនលឿនលើកំណាត់ផ្លូវជាតិលេខ១ពីកើតមកលិចលុះមកដល់ចំណុចកើតហេតុខាងលើ ក៏ទៅបុកពីក្រោយម៉ូតូម៉ាកWave ឆ្លាម ពណ៌ក្រហម ផ្លាកលេខស្វាយរៀង១I-៣៣៦៤ពេញទំហឹងលាន់សូរប្រាវបណ្ដាលអោយកង់រថយន្តកិនចំជើងស្ត្រីជិះពីក្រោយបាក់ឆ្អឹងគួអោយញាក់សាច់។
ក្រោយកើតហេតុអ្នកបើករថយន្តបង្កហេតុ បានរត់គេចខ្លួនភ្លាមៗ ។ រីឯជនរងគ្រោះទាំង២នាក់ ត្រូវបានប្រជាពលរដ្ឋរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន ដឹកមកមន្ទីពេទ្យបង្អែកខេត្តស្វាយរៀង ។
ក្រោយធ្វើការវាស់វែង សមត្ថកិច្ចបានអូសយករថយន្ត និងម៉ូតូទៅកាន់អធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បៅដោះស្រាយពេលក្រោយ។
ប្រភពបន្តថាមូលហេតុរដោយសារតែថយន្តហាយឡែនឌ័របើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយត្ន័ទើបបុកពីក្រោយម៉ូតូបែបនេះ ៕ យឹម សុថាន