ឃើញនាងគួរឲ្យស្រឡាញ់ តាមចាប់ស្ទាប់អង្អែលត្រូវនាងប្តឹងឲ្យសមត្ថកិច្ចចាប់ខ្លួន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ស្ទាវឡើងកម្នាក់ត្រូវបានស្រីស្រស់ស្អាតម្នាក់ប្តឹងសមត្ថកិច្ចអោយនាំខ្លួនមកកាន់អធិការដ្ឋាននគរបាលក្រុងច្បារមនពីបទបៀតបៀនកេរ្តិ៍ខ្មាសរបស់នាងចាត់ការតាមច្បាប់។

ការឃាត់ខ្លួបនេះធ្វើឡើងកាលពីវេលាម៉ោង១០ និង៥០នាទីយប់ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ នៅចំណុចផ្សាររាត្រី ស្ថិតក្នុងភូមិទួលគោក សង្កាត់ក្រវ៉ាន់ ក្រុងច្បារមន ។

លោកវរសេនីយ៍ទោអ៑ូចហៀងអធិការនគរបាលក្រុងច្បារមនបានឲ្យដឹងថា ជនសង្ស័យឈ្មោះ វ៉ែន និច្ច អាយុ២២ឆ្នាំ មានទីលំនៅភូមិស្រែស ឃុំក្រាំងអម្ពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ចំណែកនារីវ័យក្មេងរងគ្រោះឈ្មោះ ម.ស.ល. ហៅ ឡា អាយុ១៩ឆ្នាំ រស់នៅក្រុងច្បារមន ។ នារីវ័យរងគ្រោះបានប្តឹងចោទប្រកាន់បុរសសង្ស័យថា បានចាប់ឱប ចាប់ក និងស្ទាបសុដន់របស់នាង។

លោកអធិការបន្តថា ក្រោយទទួលពាក្យបណ្ដឹងពីនារីវ័យក្មេងរងគ្រោះសមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវរហូតចាប់ខ្លួនជនសង្ស័យបាន និងនាំមកកាន់អធិការដ្ឋាននគរបាលក្រុងច្បារមនដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់ ។

នារីរងគ្រោះបានរៀបរាប់ថាពេលដែលនាងកំពុងដើរលេងជាមួយមិត្តភក្តិស្រាប់តែបុរសខាងលើមកមកលេបខាយលើនាងហើយបានធ្វើសកម្មភាពបៀតបៀនលើរាងកាយរបស់នាងតែម្តងដោយឃើញស្ថានភាពមិនស្រួលទើបនាងប្តឹងអោយសមត្ថកិច្ចឃាត់ខ្លួនតែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ដោយឃើញនាងមានរូបសម្រស់គួរឲ្យស្រលាញ់ ទើបរូបគេតាមទាក់ទងនិងសុំស្នេហ៍ពីនាង។ ដោយទ្រាំមិនបានគេក៏ចាប់ប៉ះពាល់ លើរាងកាយរបស់នាងទីបំផុតត្រូវនាងប្តឹងអោយសមត្ថកិច្ចឃាត់ខ្លួននាំមកសាកសួរ។

បច្ចុប្បន្នជនសង្ស័យត្រូវបានកសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់ការិយាល័យជំនាញចាត់ការបន្តតាមនីតិវិធី៕ សេនាស័ក្តិ

...

IMG-20170116-WA0036 IMG-20170116-WA0037

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print