សមត្ថកិច្ចឃាត់មនុស្ស៥នាក់ អាគក៥ក្បាល និងម៉ូតូ២០គ្រឿង

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ទីតាំងជល់មានមួយកន្លែងត្រូវបានសមត្ថកិច្ចការិយាល័យសន្តិសុខបង្ក្រាបជាយ់ខ្លួនមនុស្ស និងអាគកព្រមទាំងសំភារៈបំរើអោយការជល់មួយចំនួនទៀត។ ការបង្ក្រាបនេះ ត្រូវបានមហាជនសាទរជាខ្លាំងដោយអ្នកខ្លះ លើកឡើងថា ហាក់បីដូចជាវាយបំបែកឆ្នាំងបាយរបស់នគរបាលស្រុកថ្ពងផងដែរ ។

ការបង្ក្រាបនេះធ្វើឡើងកាលពីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ នៅចំណុចត្រពាំងព្រៀម ភូមិមនោរម្យ ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

លោកវរៈសេនីយ៍ត្រី មូន លាង នាយរងការិយាល័យសន្តិសុខផ្ទៃក្នុងស្នងការដ្ឋាន នគរបាលខេត្តបានអោយដឹងនៅថ្ងៃទី១៦មករា២០១៧ថាប្រយិបត្តិការបង្ក្រាបនេះធ្វើឡើងក្រោមបញ្ជារបស់លោកឧត្តមសេនីយ៍ត្រីសម សាមួន ស្នងការបាលខេត្ត។

លោកនាយរងបន្តថាប្រតិបត្តិការនេះជាលទ្ធផលបង្ក្រាបបាន វត្ថុតាងបំរើអោយការជល់មានមួយចំនួននិងឃាត់មនុស្សបាន ៥នាក់ មាន់គកចំនួន ៥ក្បាល ម៉ូតូចំនួន ២០គ្រឿង។

ការបង្រ្កាបនេះធ្វើឡើងបន្ទាប់ពីកម្លាំងរបស់លោកធ្វើការស្រាវជ្រាវអស់រយៈពេលជាយូរមកហើយរហូតដល់ពេលនេះកម្លាំងសម្ងាត់ប្រមូលពត៌មានបានជុំក៏សុំគោកកាតបង្ក្រាបតែម្តង។

មហាជនបានដែងនូវការសាទរចំពោះកម្លាំងការិយាល័យសន្តិសុខដែលបានធ្វើការបង្ក្រាបសង្វៀនជល់មានដែលដុះស្លែជាយូរមកហើយនៅពេលនេះ។មានការលើកឡើងថាកម្លាំងមកពីខេត្តបង្ល្រាបក្រុមជល់មាន់នេះហាក់បីដូចជាមកវាយបំបែកឆ្នាំងបាយរបស់លោកអធិការនគរបាលស្រុកថ្ពងដូច្នោះដែរ ព្រោះថា កន្លងមកបើទោះជាពលរដ្ឋរាយការណ៍អំពីការជល់មាននេះយ៉ាងណាក្តីក៏លោកហ៑ុនសុខហុនជាអធិការមិនដែលរវល់បង្ក្រាបម្តងណាឡើយមិនដឹងថាតើមានហេតុផលអ្វីនោះទេ ។

បើតាមមន្ត្រីសាលាស្រុកម្នាក់បង្ហើបថាព្រោះតែភាពអសកម្មនឹងការងារព្រមួាំងមានរឿងអាស្រូវជាច្រើនផងនោះថ្នាក់លើបានសម្រេចដកលោក ហ៑ុន សុខហុន ចេញពីតួនាទីអធិការនៅពេលខាងមុខនេះ ហើយរង់ចាំរើសរកមន្ត្រីដែលមានសមត្ថភាពមកជំនួសតែប៉ុណ្ណោះ។

បច្ចុប្បន្នក្រុមអ្នកញៀនល្បែងជល់បក្សីនេះត្រូវបានបញ្ជូនខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្តតាមនីតិវិធី៕ សេនាស័ក្តិ

...

IMG-20170116-WA0040 IMG-20170116-WA0052

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print