លេងលេះប្រពន្ធបាន២ខែ មិនសុខចិត្តយកផ្លែឡាមមកអារ.កបម្រុងសម្លាប់តែមិនបានសម្រេច

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានយកផ្លែឡាមបម្រុងអារ.កអតីតប្រពន្ធសម្លាប់ចោលដែលទើបលែងលះគ្នាបាន២ខែមកម្លេះតែនៅមិនព្រមអស់ចិត្ត។ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣៥នាទីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ៤១A ផ្លូវលេខ៤១០ ស្ថិតក្នុងភូមិ១ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនដៃដល់មានឈ្មោះ ប៊ូរ សម្បត្តិ អាយុ៤២ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតនៅភូមិ ការកូន ឃុំបឹងដោល ស្រុកព្រះស្តេច ខេត្តព្រៃវែង។ ចំណែកស្ត្រីរងគ្រោះឈ្មោះ ស៊ូ សុភា អាយុ៣៨ឆ្នាំ មុខរបរបម្រើការតាមផ្ទះ សព្វថ្ងៃសា្នក់នៅផ្ទះកើតហេតុខាងលើ មានកូនប្រុស២នាក់នៅក្នុងបន្ទុក ។

បើតាមប្រភពព័ត៌មានពីស្ត្រីរងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ចឲ្យដឹងថា មុនពេលកើតហេតុរូបគាត់នៅក្នុងផ្ទះ ខណៈពេលដែលកូនម្ចាស់ផ្ទះចេញមកពីសាលារៀនវិញ ស្ត្រីរងគ្រោះក៏បានចេញមកចាក់សោទ្វាររបងនៅខាងក្រៅឲ្យចូលមកផ្ទះ ខណៈពេលនោះក៏ស្រាប់តែបុរសជាអតីតប្តីរបស់គាត់បានស្ទុះរត់ចូលមកចាប់ឱបគាត់ជាប់ ហើយបានយកផ្លែឡាមបម្រុងអារ.កសម្លាប់គាត់ ភ្លាមៗនោះរូបគាត់បានរើបម្រះ ហើយស្រែកឆោឡោឲ្យគេជួយការធ្វើឲ្យភ្ញាក់ផ្អើលដល់អ្នកជិតខាងនាំគ្នារត់មកជួយ និងចាប់ខ្លួនបុរសខាងលើបានតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុនិងបានឃាត់ខ្លួនបុរសជាអតីតប្តីយកមកប៉ុស្តិ៍បឹងត្របែកដើម្បីសួរនាំចំណែកស្រ្តីរងគ្រោះរងរបួសត្រង់ដៃ និងត្រចៀក ។

ក្រោយពេលកើតហេតុស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចដឹកតាមម៉ូតូបញ្ជូនទៅព្យាបាលនៅមណ្ឌលសុខភាពផ្សារដើមថ្កូវផងដែរ ចំណែកជនសង្ស័យខាងលើត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍បឹងត្របែកបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕ ស រស្មី

...

sorraksmey (5) sorraksmey (1) sorraksmey (3) sorraksmey (2) sorraksmey (6) sorraksmey (4)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print