កីឡាករ វៀង សាវ៉ន បាក់ដៃម្ខាង ខណៈដែលកីឡាករ ឌុម កែវដប និងឡុង សំណាង ឈ្នះកៅអីវគ្គ៨នាក់

ចែករំលែក៖

ភ្នំពេញ៖ កីឡាករ វៀង សាវ៉ន មកពីក្លិបគីសែមានប្ញទ្ធិអាជ្ញាធរជាតិអាវុធគីមីបាន រងរបួសបាក់ដៃខាងឆ្វេងដោយរងទម្ងន់ ជើងទាត់របស់កីឡាករ ឡៅ ផានាថ មក ពីក្លិបមកុដរាជសីហ៍ ខណៈដែលកីឡាករ ឌុម កែវ ដប មកពីក្លិបសុភានូមានជ័យ និងកីឡាករ ឡុង សំណាង មកពីក្លិបសាលវ័ន្តកីឡាបានឈ្នះកៅអីវគ្គ៨នាក់ចុងក្រោយ កាលពីល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧នៅលើសង្វៀនទូរទស្សន៍ប៉ុស្តិ៍លេខ៥ ក្នុងកម្មវិធីកំពូលជើងឯក NKOCK OUT SERIES ប្រភេទទម្ងន់៦០គីឡូក្រាម ។

វៀង សាវ៉ន រងរបួសបាក់ឆ្អឹងដៃម្ខាងនេះ បណ្តាលមកពីកាធ្វេសប្រហែសក្នុងពេលប្រកួត ទើបនាំឲ្យឡៅ ផានាថ ប្រើស្នៀតជើងទាត់រហូតដល់បាក់ដៃបែបនេះ។ តាម រយៈសកម្មភាពប្រកួតដ៏ជក់ចិត្តចំនួន៣ទឹក នោះ វៀង សាវ៉ន ហាក់មានចិត្តចង់ផ្តួល ផានាថ តាមរយៈការប្រើស្នៀតជង្គង់ ដោយដើរសំដៅចាប់ក្រៀកផានាថរហូត។ ជាការឆ្លើយតបជាមួយគូប្រប្រកួតនោះ ផានាថ ក៏មិននៅរង់ចាំឲ្យ សាវ៉ន ចាប់អុក ជង្គង់យ៉ាងស្រួលនោះទេ ផានាថ តែងតែរើ បំរះ ដោយប្រើកណ្តាប់ដៃ និងជើងទាត់សង សាវ៉នវិញ។ ទោះបីយ៉ាងណាលោកអាជ្ញា កណ្តលក៏ពុំបានដឹងថា ដៃ សាវ៉ន បាក់ភ្លាមៗ នោះដែរ គឺទាល់តែស្នូរជួងបានបន្លឺឡើង ស្រាប់តែ សាវ៉ន ថាដៃរបស់ខ្លួនបាក់ហើយ ក្នុងពេលនោះ គ្រូពេទ្យប្រចាំការក៏ឯកភាពថាដៃរបស់សាវ៉ន ពិតជាមិនអាចបន្តការ ប្រកួតបានតទៅទៀតនោះដែរហើយគ្រូពេទ្យបានតម្រូវឲ្យសាវ៉ន ទៅថតមើល ឆ្អឹងដៃសិនទើបវាយតម្លៃជាក្រោយបាន។

ដោយឡែកជ័យជម្នះរបស់កីឡាករ ឌុម កែវ ដប និង ឡុង សំណាង ក្នុងវគ្គប្រកួត ជម្រុះដណ្តើមកៅអីវគ្គ៨នាក់ចុងក្រោយនោះ ពួកគេបានវាយឈ្នះគូប្រកួតរៀងៗខ្លួន ដោយ ឌុម កែវដប ឈ្នះកីឡាករ លីន វីរៈ មកពីក្លិបបុរីរាជសីហ៍មានប្ញទ្ធិ ដោយពិន្ទុ និងកីឡាករ ឡុង សំណាង ឈ្នះកីឡាករ ញ៉េ សិទ្ធ មកពីក្លិបអេភូថងកីឡាដោយវាយឲ្យបោះបង់ការប្រកួតក្នុងទឹកទី២ ។

គួររំលឹកថា ការប្រកួតជម្រុះដណ្តើមកៅអីឆ្ពោះទៅដណ្តើមពានរង្វាន់កំពូល ជើងឯក NKOCK OUT SERIES ប្រភេទ ទម្ងន់៦០គីឡូក្រាម មានកីឡាករ១៦នាក់ក្រោយពីជម្រុះជុំទី១ចំនួន៣២នាក់នោះពួកគេត្រូវប្រកួតដណ្តើមកៅអីវគ្គ៨នាក់ចុងក្រោយបន្តទៀត មុនឈានដល់វគ្គពាក់ កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័តនោះ៕ សារីម

...

IMG_7233 IMG_7239 IMG_7227

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print