នៅពេលដែលទំនាក់ទំនងរវាងអាមេរិក នឹងគុយបាប្រឈមមុខតានតឹងដាក់គ្នា ដោយអាមេរិកដាក់ទណ្ឌកម្មទៅលើ ប្រទេសគុយបាពេលនោះអាមេរិកបាន អនុញ្ញាតឲ្យអ្នកនយោបាយគុយបាសុំសិទ្ធិជ្រកកោន នៅក្នុងប្រទេសរបស់ខ្លួន។ ប៉ុន្តែ ពេលនេះផ្ទុយគ្នាទាំងស្រុង ដោយអាមេរិក និងគុយបាមានទំនាក់ទំនងល្អ ហើយអាមេរិកក៏បានលុបចោលទណ្ឌកម្មទៅលើគុយបា ដែលបានអនុម័តជាង៥០ឆ្នាំកន្លងមក។
ហេតុដូច្នេះហើយ ពលរដ្ឋគុយបាដែលរត់ភៀសខ្លួនមកសហរដ្ឋអាមេរិក មិនអាចទទួលបានសិទ្ធិជ្រកកោននយោបាយជាស្វ័យប្រវត្តិដូចពេលមុនទៀតឡើយ។ រដ្ឋ បាលអាមេរិក និងគុយបាទើបបានរក ឃើញកិច្ចព្រមព្រៀងលើសំណុំរឿងអន្តោប្រវេសន៍ខុសច្បាប់។ នៅមួយសប្តាហ៍មុន ផុតអាណត្តិលោក អូបាម៉ា បានប្រកាស លុបចោលសិទ្ធិពិសេសសម្រាប់អន្តោ ប្រវេសន៍មកពីគុយបា។ ប៉ុន្តែវិធានការចុង ក្រោយនេះ អាចនឹងបង្កបង្កើតឲ្យមានប្រតិកម្មពីសំណាក់តំណាងរាស្ត្រដែលប្រឆាំង នឹងការភ្ជាប់ទំនាក់ទំនងជាធម្មតាឡើងវិញជាមួយគុយបា។
ប្រជាពលរដ្ឋគុយបា បានទទួលសិទ្ធិ ពិសេសពីសហរដ្ឋអាមេរិករាប់ទសវត្សរ៍ មកហើយ។ ពោលគឺចាប់ពីនៅឆ្នាំ១៩៦៦ ក្នុងពេលកំពុងមានសង្គ្រាមត្រជាក់សហ រដ្ឋអាមេរិកបានបង្កើតច្បាប់អន្តោប្រវេសន៍មួយចូលជាធរមានអនុគ្រោះ និងសម្រួលដល់ប្រជាពលរដ្ឋគុយបាភៀសខ្លួនឲ្យបានស្នាក់នៅក្នុងសហរដ្ឋអាមេរិក និងមានលទ្ធភាពបានទទួលសិទ្ធិស្នាក់នៅជាអចិន្ត្រៃយ៍ក្នុងរង្វង់ពេលតែមួយឆ្នាំប៉ុណ្ណោះ។ ប៉ុន្តែ ចាប់ពីឆ្នាំ១៩៩៥ មក អាមេរិកបានអនុវត្ត គោលការណ៍មួយ “ជើងសើម ជើងស្ងួត” ដោយចាប់បញ្ជូនអន្តោប្រវេសន៍ខុសច្បាប់ ចាប់បានក្នុងដែនទឹកឲ្យគុយបាជាស្វ័យ ប្រវត្តិ និងទទួលយកព្រមទាំងផ្តល់សិទ្ធិ ពិសេសឲ្យជ្រកកោននយោបាយ។ តែពល រដ្ឋគុយបាណាដែលបានឆ្លងចូលជាន់ដី អាមេរិកតែប៉ុណ្ណោះ៕
ប្រែសម្រួល៖ ម៉ែវ សាធី